ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ទីរ អង្គភាពជំនាញនានា កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ សាធារណៈជន ភ្ញៀវជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មេត្តាជ្រាបថា៖ ដើម្បី ចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រដ្ឋបាលខេត្ត នឹងរៀបចំការបាញ់កាំជ្រួច នាយប់ថ្ងៃ សៅរ៍ ០១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ១៩៖០០ នាទីយប់តទៅ។
អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្ត សូមជម្រាបជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ទីរ អង្គភាពជំនាញនានា កងកំលាំង ប្រដាប់អាវុធគ្រប់ប្រភេទ សាធារណៈជន ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាពត៌មាន និងកុំមាន ការភ្ញាក់ផ្អើល៕
ដោយ៖ តារា