ព័ត៌មានទាន់ហេតុការណ៍៖

លោកXi Jinpingជួបពិភាក្សាជាមួយលោកស្រីPaetongtarn នាយករដ្ឋមន្ត្រីថៃ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៤តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនដែលកំពុងចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅទីក្រុងលីម៉ាបានជួបពិភាក្សាជាមួយលោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានថ្លែងថា ឆ្នាំ២០២៥គឺខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងថៃ ហើយក៏ជា«៥០ឆ្នាំពណ៌មាសនៃមិត្តភាពចិនថៃ»ផងដែរ។ភាគីចិនមានឆន្ទៈរួមជាមួយភាគីថៃ ដើម្បីបន្តវេននៃមិត្តភាពប្រពៃណីជំរុញការរួមគ្នាកសាងជោគវាសនារួមចិននិងថៃទទួលបានសមិទ្ធផលកាន់តែច្រើន។ភាគីទាំងពីរគួរពន្លឿនសាងសងផ្លូវដែកចិន-ថៃ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យងើបឡើងថ្មី ដូចជាថាមពលស្អាត សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត(AI)ជាដើម បង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដូចជាវប្បធម៌អប់រំនិងយុវជនជាដើម ដើម្បីធ្វើឱ្យមិត្តភាពចិននិងថៃជ្រាបចូលក្រអៅបេះដូងប្រជាជននៃប្រទេសទាំងពីរនិងបន្តវេនតកូនតចៅ។

គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោកស្រីPaetongtarnបានថ្លែងថា ភាគីថៃរំពឹងទុកនូវការចាត់ទុកការអបអរសាទរខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងថៃនិងចិននិង«៥០ឆ្នាំពណ៌មាសនៃមិត្តភាពថៃ-ចិន»ជាឱកាសបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងថ្នាក់ដឹកនាំជាន់ខ្ពស់ រួមគ្នាគ្រោង៥០ឆ្នាំបន្ទាប់មួយទៀតកាន់តែល្អបវររបស់ទំនាក់ទំនងថៃ-ចិន។ភាគីថៃសង្ឃឹមថា នឹងរៀនសូត្រពីបទពិសោធន៍អភិវឌ្ឍន៍ដ៏ជោគជ័យរបស់ប្រទេសចិន បន្តជំរុញកិច្ចសហប្រតិបត្តិការនៃ”ខ្សែក្រវាត់និងផ្លូវ”ក្នុងនោះរួមមានផ្លូវដែកថៃ-ចិនជាដើម បង្កើនទំនាក់ទំនងទៅវិញទៅមករវាងប្រជាជននិងប្រជាជន ធ្វើឱ្យមិត្តភាពជាប្រពៃណីកាន់តែស៊ីជម្រៅ។ប្រទេសថៃរីករាយរួមជាមួយភាគីចិនបង្កើនកិច្ចសម្របសម្រួលក្នុងក្របខណ្ឌពហុភាគី ដូចជាអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកជាដើមរួមគ្នាដើម្បីគាំពារដល់ប្រព័ន្ធពាណិជ្ជកម្មសេរី៕

ដោយ ៖ សិលា


ចែករំលែក៖