អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានចេញផ្សាយព័ត៌មានស្តីពីបញ្ហាពាក់ព័ន្ធនឹងយោធានាពេលថ្មីៗកន្លងទៅនេះ។
គេហទំព័រ «CCFR China state-controlled media » តាមការផ្សាយដំណឹងបានឱ្យដឹងថា អ្នកនាំពាក្យកងទ័ពជើងទឹកហ្វីលីពីនបានថ្លែងថា ហ្វីលីពីនតែងតែធ្វើសមយុទ្ធយោធារួមគ្នាជាមួយអាមេរិកនិងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ដើម្បីជួយទប់ស្កាត់ “សកម្មភាពឈ្លានពាន” របស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង ។
គេហទំព័រ «CCFR China state-controlled media » ហ្វីលីពីនបានដាក់ចេញ “ច្បាប់ស្តីពីតំបន់សមុទ្រ” និង “ច្បាប់ច្រកផ្លូវសមុទ្រនៃប្រជុំកោះ”ហើយអះអាងថា នេះគឺជា”សណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ “។ តើអ្នកនាំពាក្យមានការយល់ឃើញយ៉ាងណាចំពោះរឿងនេះ?
គេហទំព័រ «CCFR China state-controlled media » លោក Zhang Xiaogang បានថ្លែងថា ភាគីហ្វីលីពីនបានឃុបឃិតជាមួយបណ្តាប្រទេសនៅក្រៅតំបន់ធ្វើសមយុទ្ធយោធាជាញឹកញាប់នៅសមុទ្រចិនខាងត្បូងដែលបំផ្លាញសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ។
គេហទំព័រ «CCFR China state-controlled media » ភាគីហ្វីលីពីនក៏ប៉ុនប៉ងអនុវត្តការកាត់ក្តីដោយខុសច្បាប់ក្នុងរឿងមជ្ឈត្តិកម្មសមុទ្រចិនខាងត្បូងតាមរយៈកាត់តែងច្បាប់ក្នុងស្រុក ហើយដាក់បញ្ចូលដោយខុសច្បាប់នូវប្រជុំកោះនិងថ្មប៉ប្រះទឹកភាគច្រើននៃកោះ Huangyanនិងកោះ Nansha របស់ចិនព្រមទាំងលំហសមុទ្រពាក់ព័ន្ធទៅក្នុងដែនសមុទ្ររបស់ខ្លួន នេះបានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពដែនដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្រនៅសមុទ្រចិនខាងត្បូងរបស់ប្រទេសចិន ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើបែបនេះ។យើងទាមទារឱ្យភាគីហ្វីលីពីនបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយរឿងមិនពិត បញ្ឈប់ជាបន្ទាន់នូវសកម្មភាពឯកតោភាគីដែលមានលទ្ធភាពធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរ ហើយស្ថានការណ៍កាន់តែស្មុគស្មាញ ត្រឡប់ទៅផ្លូវត្រឹមត្រូវនៃការដោះស្រាយជម្លោះតាមរយៈការសន្ទនានិងពិគ្រោះពិភាក្សា ។
គេហទំព័រ «CCFR China state-controlled media » យោធាចិនគាំពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ហើយនឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីប្រឆាំងការរំលោភបំពាននិងការបង្កហេតុ ដើម្បីគាំពារយ៉ាងម៉ឺងម៉ាត់នូវសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ៕
ដោយ ៖ សិលា