ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖ 

១- កុំនិយាយថាគ្រាន់តែបញ្ចេញមតិ = បើនិយាយប៉ះពាល់លើសិទ្ធិអ្នកដទៃ នឹងត្រូវជាប់ទោសហើយ?

២- គណបក្សប្រជាជនកម្ពុជាគោរពសិទ្ធិនយោបាយពលរដ្ឋ

= បើមានពលរដ្ឋសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាស្វាគមន៍ តែបើឲ្យទៅទិញ សូកប៉ាន់ អត់មានទេ?

៣- មានសមាជិកសមាជិកាជាង៧លាន៣សែននាក់ជាការគ្រប់គ្រាន់សម្រាប់យកឈ្នេះការបោះឆ្នោតហើយ = មិនបាច់ទៅគំរាមកំហែងឲ្យចូលជាមួយទេតែបើសុំចូលគណបក្សប្រជាជនកម្ពុជានឹងស្វាគមន៍?

៤- ការចេះចុះមិនចេះចប់នឹង = គឺជាការបង្ករឿងមិនឲ្យខ្មែរបានសុខ ?

៥- ក្រុមឧទ្ទាមក្រៅច្បាប់និងប្រព័ន្ធផ្សព្វផ្សាយប្រតិកិរិយា = គឺជាអ្នកបង្ករឿង មិនឈប់?

៦- ពួកជ្រុលនិយមនៅក្រៅប្រទេសតាំងខ្លួនឯងជាអ្នកស្នេហាជាតិជាងអ្នកនៅក្នុងស្រុក = តាមការពិតពួកនេះជាពួកអាខ្មេះ មិនបានការ?

៧- ក្រុមឧទ្ទាមក្រៅច្បាប់ជាអ្នកបង្កើតបញ្ហាបន្តបន្ទាប់ =

មានរឿងខ្លះត្រូវបកស្រាយ មានរឿងខ្លះមិនបាច់បកស្រាយអីទេ?

៨- ថានៅស្រុកខ្មែរពុករលួយប្រទេសកុំមុយនីស្តពុករលួយ

= បើប្រទេសសេរីមិនពុករលួយទេ តែករណីខ្លះលេចចេញពុករលួយលើគោក?

៩- កុំបន្ទោសឧកញ៉ា = មកពីយើងលោភលន់ទើបចាញ់បោកគេ?

១០- ការបង្រួបបង្រួមនិងផ្សះផ្សារធ្វើបានតែជាមួយអ្នកនយោបាយនិងគណបក្សនយោបាយទូទៅ = តែមិនអាចធ្វើជាមួយក្រុមជ្រុលនិយមទេ? ៕

ដោយ ៖ សិលា


ចែករំលែក៖