ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រលប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហកាជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ កាលពីរសៀលថ្ងៃទី២៥វិច្ឆិកា២០២៤ បានចុះបង្រ្កាបករណី រក្សាទុក និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចផ្លូវជាតិលេខ ៥៥ ស្ថិតក្នុងភូមិស្ទឹង ឃុំ ប្រម៉ោយ ស្រុកវាលវែ ខេត្តពោធិ៍សាត់។
ជនសង្ស័យដែលបានឃាត់ខ្លួន
១-ឈ្មោះ ល័យ ទ្បង់ឌី ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក រស់នៅភូមិស្ថានីយ៍ សង្កាត់ ស្វាយអាត់ ក្រុង ពោធិ៍សាត់ ខេត្ត ពោធិ៍សាត់។
វត្ថុតាងរួមមាន
១-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០២ កញ្ចប់ដោយមានទម្ងន់សាច់ថ្នាំសុទ្ធ ៣០.៨៦ ក្រាម
២-ទូរស័ព្ទដៃចំនួន ០១ គ្រឿងម៉ាក OPPO ពណ៍ទឹកប៊ិច
៣-កាបូបលុយចំនួន ០១
៤-ម៉ូតូ០១ គ្រឿងម៉ាក zoomer X ពណ៍ខ្មៅ
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីអនុវត្តន៍បន្តតាមនីតិវិធីច្បាប់៕
ដោយ៖ តារា