ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- យ៉ាប់មែនអ្នកនៅក្រៅស្រុកធ្វើឯងស្រឡាញ់ទឹកដីជាងអ្នកក្នុងស្រុក = គិតគូពីទឹកដីណាស់ តែផាស់ក្រញ៉ាំ?

២- ការចាប់ឃុំខ្លួនសកម្មជនក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម = គឺជាកាត់បន្ថយកម្លាំងនយោបាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ និងកាត់ផ្តាច់ទំនាក់ទំនងពីក្នុងទៅក្រៅប្រទេស ។

៣- ពួកអាភ្លើចេះតែចោទមិនដឹងខ្យល់ = កោះត្រល់បាត់តាំងពីឆ្នាំ១៩៣៩ម៉្លេះ?

៤-  ឥឡូវមិនទាន់ដឹងសខ្មៅផងបែរជាចោទអ្នកដឹកនាំប្រទេសថាក្បត់ជាតិ = ត្រង់ពួកវារត់ចោលស្រុកនិងប្រឆាំងជាតិឯងមិនថាក្បត់ជាតិទេ?

៥- អាងនៅក្រៅប្រទេសខ្មែរធ្វើប្ញក្សជាអ្នកស្នេហាជាតិខ្លាំងណាស់ = ជាក់ស្តែងគឺក្បត់ជាតិសោះ?

៦- តាមធម្មតានៅពេលខ្ចីប្រាក់គេត្រូវតែសងតាមកិច្ចសន្យា = ការមិនសងតាមកិច្ចសន្យា គឺជាការរំលោភសេចក្តីទុកចិត្ត ចំណែកអ្នកញុះញង់មិនឲ្យសងត្រូវមានទោសដូចកូនបំណុល?

៧- ទោះ ហុក សុវណ្ណ ជួយឃោសនាឲ្យក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមយ៉ាងណា = ក៍មិនអាចប្រោះព្រុំឲ្យរស់បានដែរ?

៨-  ហុក សុវណ្ណ បំផុសមិនឲ្យសងបំណុលធនាគារ = ហុក សុវណ្ណ ជាវិច្ឆេទករសេដ្ឋកិច្ចនៅកម្ពុជា?

៩- តើ ហុក សុវណ្ណ បានទទួលលុយប៉ុន្មានពីក្រុមឧទ្ទាមក្រៅច្បាប់ = បានជាខិតខំវាយប្រហារមកលើគណបក្សប្រជាជនខ្លាំងម៉្លេះ?

១០- បើតាម ហុក សុវណ្ណ បើចង់មិនសងបំណុលធនាគារ = ស្នើនាំគ្នាទៅរស់នៅសហរដ្ឋអាមេរិកទៅ? គេមិនឲ្យសងទេព្រោះប៉ះពាល់ដល់សិទ្ធិកូនបំណុល? ៕

ដោយ ៖ សិលា


ចែករំលែក៖