អន្តរជាតិ ៖ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ តបតាម ការអញ្ជើញ របស់ លោកស្រី Francina Armengol ប្រធានសភាតំណាងរាស្រ្ត នៃ អេស្ប៉ាញ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាតំណាង ប្រជាជន ទូទាំង ប្រទេសចិន បាន ទៅ បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសអេស្ប៉ាញ ចាប់ ពី ថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៧ ខែវិច្ឆិកា ។ អំឡុងពេលបំពេញទស្សនកិច្ច លោក បាន ចូល គាល់ ព្រះ អង្គម្ចាស់ Felipe VI ព្រះមហាក្សត្រអេស្ប៉ាញ និង ជួប ពិភាក្សា ការងារ ជាមួយ លោក Pedro Sánchez Pérez-Castejón នាយករដ្ឋមន្ត្រីអេស្ប៉ាញ ដោយឡែកពីគ្នា នៅ ក្រុង ម៉ាឌ្រីដ ប្រទេស អេស្ប៉ាញ ។
គេហទំព័រ «CCFR China state-controlled media » ពេល ចូល គាល់ ព្រះមហាក្សត្រ អេស្ប៉ាញ ព្រះ អង្គម្ចាស់ Felipe VI លោក Zhao Leji បាន លើក ឡើង ថា ប្រទេសចិន រីករាយ ធ្វើការ ជាមួយ ប្រទេសអេស្ប៉ាញ ដើម្បី បន្តវេន និង ផ្សព្វ ផ្សាយ ចំណង មិត្តភាព ជាប្រពៃណី ស្វែងយល់ និង គោរព ផលប្រយោជន៍ស្នូលរៀងៗ ខ្លួន និង បញ្ហា ធំ និង សំខាន់ ដែល យកចិត្តទុកដាក់ដូចគ្នា ក៏ដូចជា ជំរុញការផ្លាស់ប្តូរ និង កិច្ចសហប្រតិ បត្តិការ លើ គ្រប់វិស័យ ឱ្យទទួលបានសមិទ្ធផលថ្មីឥតឈប់ឈរ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប ព្រះ អង្គម្ចាស់ Felipe VI មាន ព្រះបន្ទូល ថា ឆ្នាំក្រោយគឺជាខួបទី ២០ នៃ ការបង្កើត ទំនាក់ទំនង ភាពជាដៃគូ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាង អេស្ប៉ាញ និងចិន ។ អេស្បាញ រីករាយ បង្កើន កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ថែម មួយ កម្រិត ទៀត ក្នុង វិស័យ ដូចជា ពាណិជ្ជកម្ម និង វិនិយោគ ថាមពលថ្មី បម្រែបម្រួលអាកាសធាតុ វប្បធម៌ អប់រំ និង ការផ្សព្វផ្សាយ ភាសា ជាដើមដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ៕
ដោយ ៖ សិលា