អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី២៩ខែ វិចិ្ឆកាជា ខួបទិវា អន្តរជាតិ សម្រាប់គាំទ្រ ប្រជាជន ប៉ាឡេស្ទីន ។ នៅ ថ្ងៃដដែល លោក Abdelfattah al Sisi ប្រធានាធិបតី អេហ្ស៊ីបបាន ផ្ញើសារលិខិត ជូនចំពោះ លោក Mahmoud Abbas ប្រធានាធិបតី ប៉ាឡេស្ទីន ។ លោក Abdelfattah al Sisi បាន រំលឹក ឡើងវិញ ក្នុង សារលិខិតថា ក្រោមបរិបទ ដែលមាន វិបត្តិកើតឡើង ជាបន្តបន្ទាប់ ជាពិសេស គឺការឈ្លានពាន របស់អ៊ីស្រាអែល បណ្តាលឱ្យកើតមាន សោកនាដកម្ម មនុស្សធម៌នៅ តំបន់ហ្កាហ្សា អេហ្ស៊ីប បានគាំទ្រយ៉ាង មុតមាំនូវសិទ្ធិ ស្របច្បាប់ របស់ប្រជាជន ប៉ាឡេស្ទីន ។
គេហទំព័រ «CCFR China state-controlled media » លោក Abdelfattah al Sisi បានអំពាវនាវ ឱ្យ ចាប់ដំណើរការ “ដំណោះស្រាយ រដ្ឋពីរ” ឡើង វិញតាម សេចក្តី សម្រេចចិត្ត ស្របច្បាប់ អន្តរជាតិ ដើម្បីដោះស្រាយ ដើមចមមូលហេតុ នៃការប៉ះទង្គិច ។
គេហទំព័រ «CCFR China state-controlled media » លោក Abdelfattah al Sisi បាន គូសបញ្ជាក់ថា ចាំបាច់ត្រូវ បញ្ចប់ការទន្ទ្រាន កាន់កាប់ របស់អ៊ីស្រាអែល តាមរយៈ កិច្ចខិតខំប្រឹង ប្រែងអន្តរជាតិរួម ហើយបង្កើត ប្រទេស ប៉ាឡេស្ទីន ដ៏ឯករាជដែល យកព្រំដែន កាលពីថ្ងៃ ទី៤ខែមិថុនា ឆ្នាំ១៩៦៧ ជាមូលដ្ឋាន និងយក ក្រុង ហ្សេរុយហ្សាឡឹម ខាងកើតជារដ្ឋធានី ៕
ដោយ ៖ សិលា