ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អញ្ជើញជាអធិបតីបើកយុទ្ធនាការលើកកម្ពស់ការយល់ដឹងស្តីពី «ការឆ្លើយតបចំពោះអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ»

ចែករំលែក៖

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការលើកកម្ពស់ការយល់ដឹងស្តីពី «ការឆ្លើយតបចំពោះអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ»។

ពិធីនេះ ប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្នុងយុទ្ធនាការជាសកល ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាបញ្ឈប់អំពើហិង្សាលើស្ត្រី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក» ក្រោមកិច្ចសហការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងកិច្ចការនារី និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក៕

ដោយ ៖ សិលា


ចែករំលែក៖