ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមយោធាចារ្យ សិក្ខាកាមបរទេស និងមន្រ្តីតំណាងអង្គការសហប្រជាជាតិ ៦២រូប បំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.

ចែករំលែក៖

ភ្នំពេញ៖ ក្រុមយោធាចារ្យ សិក្ខាកាមបរទេស និងមន្រ្តីតំណាងអង្គការ សហប្រជាជាតិ នៃវគ្គហ្វឹកហ្វឺនគ្រឿងចក្រធុនធ្ងន់ ក្រោមគម្រោងភាពជាដៃគូត្រីភាគី អង្គការសហប្រជាជាតិ ចំនួន៦២រូប អញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីស្វែងយល់អំពីសមិទ្ធផលរបស់សាលាក្ដីខ្មែរក្រហម និងកម្មវិធីអនុវត្តមុខងារសេស់របស់ អ.វ.ត.ក.។ 

ប្រតិភូក៏បានអញ្ជើញទស្សនាបណ្ណាល័យ ឯកសារទទួលបានពីការជំនុំជម្រះក្ដីក្នុងបណ្ណសារ រថយន្ដក្រុង អ.វ.ត.ក. ចល័ត ឯកសារផ្សព្វផ្សាយរបស់ អ.វ.ត.ក. និងយល់ដឹងពីរបៀបចូលទៅពិនិត្យមើលឯកសារឌីជីថលជាង ២.៤លានទំព័រក្នុងបណ្ណសារឌីជីថលរបស់ អ.វ.ត.ក. ព្រមទាំងធ្វើទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖