ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​បានហើយ​! មុខសញ្ញា​ចោរលួចកាច់សោរម្នាក់​ ក្រោយធ្វើសកម្មភាពមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​ បានចុះស្រាវជ្រាវឃាត់ខ្លួន​ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចោរលួចកាច់សោរម៉ូតូមិនបានសម្រេចហេីយ​ព្យាយាម​រត់​គេច​ខ្លួន​ពីកម្លាំង​សមត្ថកិច្ច​។ 

សូមជម្រាបជូនថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៧​ និង៤០នាទី ស្ថិតនៅផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក​ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ ប្រព្រឹត្តល្មើសនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចស្ថិតនៅផ្លូវមេគង្គ១០០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ 

ជនសង្ស័យឈ្មោះ កែវ សុវណ្ណនី ភេទប្រុស។

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖