ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់ស្លាប់២នាក់ទៀតរងរបួសករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ៖ មនុស្សចំនួន៤នាក់ក្នុងចំណោម២នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៌រវាងរថយន្តនិងរថយន្តនៅវេលាម៉ោង១និង៤០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៣០ខែវិច្ឆកាឆ្នាំ២០២៤ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះ បង្គោលគីឡូម៉ែត្រលេខ 373-374 ក្រៅទីប្រជុំជនចម្ងាយប្រហែល400ម៉ែត្រខាងលិចផ្លូវបែកជាបួន(សាលាក្រហម) ស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ។

 យោងតាមរបាយការណ៍របស់នគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ រវាងរថយន្តតូចម៉ាក ហ្វតនិងរថយន្តធំម៉ាក ហ៊ីយ៉ាន់ដាយ កូរ៉េ ៥តោន ក្នុងទិសដៅផ្ទុយគ្នាពីទិសខាងលិចទៅទិសខាងកើត។

របាយការណ៍ដដែលបង្ហាញថា មុនដំបូងមានរថយន្តតូច ០១គ្រឿង ម៉ាកហ្វត ពណ៌ស ពាក់ផ្លាកលេខ ប.មានជ័យ2E .7218  បើកបរដោយឈ្មោះ ហ៊ុន សេរី  ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ អ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ  និងអ្នករួមដំណើម្នាក់ទៀតឈ្មោះ ភ្លន់ រតនា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិឬស្សីក្រោក ស្រុកមង្គលបូរី  បានបើកបរពីទិសខាងលិចទៅទិសខាងកើត ពេលមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅខាងឆ្វេងដៃបុកចំពីមុខរថយន្ត ០១ គ្រឿងទៀតម៉ាក HYANDAIកូរ៉េ ចំណុះ ៥តោន ព៌ណស ពាក់ផ្លាកលេខ 3E.8879.ផ្ទុយទិសគ្នា បើកបរពីទិសខាងកើតមកទិសខាងលិច ដែលបើកបរដោយឈ្មោះ ចាន់ សារ៉ាវុធ  ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃបាសិន ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ និងអ្នករួមដំណើ ១ នាក់ទៀតឈ្មោះ ង៉ែត ងីម ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យកើតមានគ្រោះថ្នាក់តែម្ដង។

រថយន្តទាំងពីរគ្រឿងមានមនុស្សចំនួនសរុប: ៤នាក់ប្រុស

_ស្លាប់ ២នាក់ប្រុស(ខាងរថយន្តតូច)

_របួសធ្ងន់ ១ នាក់ប្រុស(អ្នកបើកបររថយន្តធំ)

_របួសស្រាល ១ នាក់ប្រុស(អ្នករួមដំណើរខាងរថយន្តធំ)។ក្រោយកើតហេតុខាងលើគេឃើញសមត្ថកិច្ចជំនាញស្រុកអូរជ្រៅចុះដល់កន្លែងកើតហេតុធ្វើកំណត់ហេតុបង្ហាញថាៈ

រថយន្តតូច  ខូចខាតធ្ងន់ ,ចំពោះរថយន្តធំ ក៏ ខូចខាតធ្ងន់។

បន្ទាប់ពីធ្វើការវាស់វែងសម្ភារៈនិងវត្ថុតាង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ : បណ្ដាលឲ្យគ្រោះថ្នាក់ មកពីអ្នកបើកបររថយន្តតូច ម៉ាកហ្វតព៌ណស ពាក់ផ្លាកលេខ2E.7218 បើកបរក្នុងល្បឿនលឿន ខ្ជីខ្ជា មិនមានការប្រុងប្រយ័ត្នទើបបណ្តាលអោយមានគ្រោះថ្នាក់កើតឡើង។

 ចំពោះអ្នករងរបួសដឹកមកសង្គ្រោះនៅមន្ទីរពេទ្យដីថ្មីក្រុងប៉ោយប៉ែត ៕

ដោយ ៖ វណ្ណា

 


ចែករំលែក៖