ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Yi ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន តាជីគីស្ថាននិងអូសបេគីស្ថាន

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ១ ខែធ្នូ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Murat Nurtleu ឧបនាយករដ្មមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Sirodjidin Aslov រដ្ឋមន្ត្រីការបទេសតាជីគីស្ថា និងលោក Akmal Saidov រដ្ឋមន្ត្រីការបរទេស អូសបេគីស្ថាន។

  គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា អូសបេគីស្ថានជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មីដំបូងបង្អស់របស់ប្រទេសចិន ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានបង្កើតទំនុកចិត្តចំពោះគ្នាកម្រិតខ្ពស់និងមិត្តភាពដ៏ជ្រាលជ្រៅ ដែលបានផ្តល់ជាការធានាខាងនយោបាយនិងយុទ្ធសាស្រ្តដ៏រឹងមាំសម្រាប់ការអភិវឌ្ឍទំនាក់ ទំនងចិន-អូសបេគីស្ថានប្រកបដោយស្ថិរភាពនិងចីរភាព។ 

គេហទំព័រ «CCFR China state-controlled media » យើងត្រូវចាត់ទុកគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋទាំងពីរជាការណែនាំទិសដៅ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប់ជ្រុងជ្រោយរវាងចិននិងអូសបេគីស្ថានឱ្យទទួលបានសមិទ្ធផលដែលប្រកបដោយគុណភាពខ្ពស់កាន់តែច្រើន។

   គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Akmal Saidov បានថ្លែងថា ភាគីអូសបេគីស្ថានឱ្យតម្លៃនិងថែរក្សាចំពោះទំនុកចិត្តជាយុទ្ធសាស្ត្រនិងមិត្តភាពបីដូចជាបងប្អូនរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ ប្រកាន់ខ្ជាប់នូវគោលជំរចិនតែមួយយ៉ាងមុតមាំមិនងាករេ ហើយមានឆន្ទៈធ្វើការជាមួយចិនដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ និងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មីរវាងចិននិងអូសបេគីស្ថាន៕

ដោយ ៖ សិលា


ចែករំលែក៖