ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែ ធ្នូ ឆ្នាំ២០២៤នេះ សាមណេរ ចន សីហា ត្រូវបានចាប់ផ្សឹកហើយ ក្រោយបែកធ្លាយប្រឡែងលេងជាមួយយុវតីម្នាក់ នៅវត្តអរុណវតី ស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយត្រូវបានបណ្តាញទំនាក់ទំនងសង្គមបង្ហោះព្រោងព្រាត ។
ការចាប់ ផ្សឹកនេះបាន ធ្វើឡេីងបន្ទាប់ ពីបែកធ្លាយវីដេអូ សាមណេរ ចន សីហា ប្រឡែង គ្នាលេងជាមួយ យុវតី ម្នាក់ បង្កអោយ មានការរិះគន់ច្រើនលេីបណ្ដាញសង្គម ហ្វេសប៊ុក ។
សូមបញ្ជាក់ថា ៖ មួយរយៈពេលចុងក្រោយនេះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានរិះគន់យ៉ាងខ្លាំងទៅលើព្រះសង្ឃមួយចំនួន ដែលបានប្រព្រឹត្តខុសធម៌វិន័យសង្ឃ ដូច ជាការលួចលាក់មានទំនាក់ទំនងស្នេហា ជាមួយស្ត្រីភេទ ការថតរូបបង្ហាញលុយ ដបស្រា និងស្លៀកពាក់ ជាប្រជារាស្ត្រសាមញ្ញ ជាដើម ។ ទង្វើទាំងនេះត្រូវបានអ្នកវិភាគ មើលឃើញថា បានធ្វើឲ្យប៉ះពាល់ដល់តម្លៃ នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ តើគួរមានច្បាប់ដាក់ទោសទណ្ឌ លើ ព្រះសង្ឃដែលប្រព្រឹត្តខុសធ្ងន់ធ្ងរលើ ធម៌វិន័យសង្ឃក្រោយពេលផ្សឹក ដែរឬទេ ?៕
ដោយ ៖ សិលា