ព័ត៌មានទាន់ហេតុការណ៍៖

លោកបៃដិនប្រកាសលើកលែងទោសឱ្យលោកHunter Bidenជាកូនប្រុសរបស់លោក

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ យោងតាមសេចក្តីថ្លែងការណ៍ដែលសេតវិមានអាមេរិកចេញផ្សាយនៅយប់ថ្ងៃទី១ខែធ្នូឆ្នាំ២០២៤តាមម៉ោងក្នុងតំបន់បានឱ្យដឹងថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានប្រកាសលើកលែងទោសឱ្យលោកHunter Bidenជាកូនប្រុសរបស់លោក។

គេហទំព័រ «CCFR China state-controlled media » លោកបៃដិនបានលើកលែងទោសឱ្យលោកHunter Biden ពីបទកាន់កាប់កាំភ្លើងខុសច្បាប់និងបទគេចវេះមិនបង់ពន្ធជាដើមចំនួន៩ប្រការដែលលោកHunter Bidenបានសារភាពទោស ប្រការនេះបានធ្វើឱ្យលោកHunter Biden រួចផុតពីកាត់ទោសដោយសារពិរុទ្ធទាំងនេះ។

គេហទំព័រ «CCFR China state-controlled media » តាមការវិភាគនៃប្រព័ន្ធសារព័ត៌មានអាមេរិកបានឱ្យដឹងថា សេចក្តីសម្រេចចិត្តនេះគឺជាសញ្ញាបញ្ជាក់ថា ក្នុងនាមជាប្រធានាធិបតី គោលជំហររបស់លោកបៃដិនមានការប្រែប្រួល១៨០ដឺក្រេដែលពីដើមលោកធ្លាប់អះអាងជាច្រើនលើកច្រើនសាថា លោកនឹងមិនប្រើអំណាចរដ្ឋដើម្បីលើកលែងទោសឬក៏បន្ថយទោសឱ្យកូនប្រុសលោកនោះទេ។

គេហទំព័រ «CCFR China state-controlled media » តាមការផ្សាយដំណឹងរបស់ក្រុមហ៊ុនវិទ្យុទូទាំងប្រទេសអាមេរិកNBCបានឱ្យដឹងថា ការប្រកាសលើកលែងទោសលើកនេះធ្វើឡើងមុនពេលប្រកាសសាលក្រមកាត់ទោសលោកHunter Bidenពីបទកាន់កាប់កាំភ្លើងខុសច្បាប់នៅថ្ងៃទី១២ខែធ្នូខាងមុខនេះ សំណុំរឿងព្រហ្មទណ្ឌមួយទៀតនាថ្ងៃទី១៦ខែធ្នូខាងមុខនេះ។ សូមជម្រាបថា នៅពេលមុននេះ លោកHunter Bidenបានសារភាពទោសចំពោះការគេចវេះមិនបង់ពន្ធចំនួន៩ប្រការកាលពីខែកញ្ញាកន្លងទៅ៕

ដោយ ៖ សិលា


ចែករំលែក៖