ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ចំណុចដូចខាងក្រោម ៖

១- ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមវាយប្រហាររាជរដ្ឋាភិបាលកម្ពុជាថាចូលចិត្តរកស៊ីជាមួយបរទេស = នៅលើលោកនេះ តើមានប្រទេសណាខ្លះដែលមិនរកស៊ីជាមួយបរទេស?

២- បើនៅកម្ពុជាគ្មានលំហរនយោបាយទូលំទូលាយទេ = នោះកម្ពុជាមិនមានអង្គការសង្គមស៊ីវិលជាង៦០០០អង្គភាពកំពុងដំណើរការដោយរលូនទេ?

៣- ជាធម្មតារដ្ឋាភិបាលប្រទេសមួយមិនអាចទុកឲ្យក្រុមឧទ្ទាមក្រៅច្បាប់ធ្វើសកម្មភាពបានតាមចិត្តទេ = លើកលែងតែក្រុមឧទ្ទាមនោះនៅក្រៅប្រទេស ទោះធ្វើសកម្មភាពអីក៏ដោយក៏គ្មានប្រសិទ្ធភាពដល់ក្នុងប្រទេសដែរ ?

៤- ជាការពិត ដំណើរទស្សនកិច្ចផ្ទួនៗរបស់មេដឹកនាំកម្ពុជានៅចិន = គឺជាការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការណ៍ កម្ពុជា-ចិន កាន់តែរឹងមាំថែមទៀត។

៥- ដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន នៅចិន = មិនទាក់ទងដល់ការឡើងកាន់អំណាចរបស់លោកត្រាំនៅសហរដ្ឋអាមេរិកទេ?

៦- លោកត្រាំនឹងតែងតាំងមនុស្សជំនិតបំផុតឲ្យដឹកនាំស្ថាប័ន FBI = អ្នកឈ្នះឆ្នោតមិនដែលយកអ្នកមិនទុកចិត្តមកតែងតាំងទេ។

៧- លោកត្រាំឲ្យមនុស្ស៧ពាន់នាក់ទៅចាប់ឧក្រឹដ្ឋជនមកធ្វើប៉ូលីស = ការតែងតាំងមន្ត្រីជាសិទ្ធិរបស់អ្នកឈ្នះឆ្នោត?

៨- លោកត្រាំ តែងតាំងលោក Kush Patel ជាប្រធាន FBI = និងដកលោក Christopher Wray ចេញពីប្រធាន FBI។

៩- ជាធម្មតាគណបក្សឈ្នះឆ្នោតមានសិទ្ធិតែងតាំងមន្ត្រីរបស់ខ្លួនតាមតម្រូវការ = គណបក្សចាញ់ឆ្នោតគ្មានសិទ្ធិចោទគេថាបក្សពួក គ្រួសារនិយមទេ?

១០- លោកបៃ ដិន លើកលែងទោសឲ្យកូនប្រុសមុនលោកត្រាំចូលកាន់តំណែង = បក្សពួកគ្រួសារនិយមឬអត់ក្រុមឧទ្ទាមក្រៅច្បាប់? ៕ 

ដោយ ៖ សិលា


ចែករំលែក៖