អន្តរជាតិ ៖ នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៣ ខែធ្នូ វេទិកាប្រព័ន្ធសារព័ត៌មានវីដេអូសកលលើកទី ១២ បានបើកធ្វើ នៅទីក្រុង Quanzhou ខេត្ត Fujian ។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្ត ចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្ត ចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបើកតាមប្រព័ន្ធវីដេអូ ។
គេហទំព័រ «CCFR China state-controlled media » វេទិកាលើកនេះធ្វើក្រោមប្រធានបទ”ភាពវៃឆ្លាត គ្មាន ព្រំដែននិងចក្ខុវិស័យអនាគត គុណ តម្លៃប្រព័ន្ធសារព័ត៌មានក្នុងការផ្លាស់ប្តូរប្រជាជននិងប្រជាជន” ដែលរៀបចំឡើងដោយទីភ្នាក់ងារសារព័ត៌មានវីដេអូអន្តរជាតិ នៃអគ្គ ស្ថានីយ វិទ្យុ និងទូរទស្សន៍ មជ្ឈិមចិនក្នុង គោលបំណងធ្វើសិក្សា ស្រាវជ្រាវឱ្យស៊ីជម្រៅនូវការប្រើប្រាស់ និង គ្រប់គ្រង បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត្តក្នុង វិស័យ ប្រព័ន្ធ ផ្សព្វផ្សាយ បង្កើតវេទិកាថ្មី សម្រាប់ការផ្លាស់ប្តូរតាមរយៈ ប្រព័ន្ធផ្សព្វ ផ្សាយ វៃឆ្លាត ដើម្បីរួមគ្នាកសាងអនាគតដ៏ល្អ បវរ សម្រាប់អរិយធម៌ឌីជីថលនៅ ប្រទេសសកលខាងត្បូង ។ តំណាងប្រហែល ២០០ រូបនៃស្ថាប័នប្រព័ន្ធសារព័ត៌មានចំនួន ៨៧ មកពីជាង ៦០ ប្រទេស និងតំបន់បាន ចូលរួម វេទិកា នេះ ។ គេហទំព័រ «CCFR China state-controlled media » ព្រមទាំងរួមគ្នាចេញផ្សាយ《គំនិតផ្តួចផ្តើមរួមស្តីពីយន្តការសន្ទនា និង សហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន នៃសកល ខាងត្បូង》៕
ដោយ ៖ សិលា