ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងដកច្បាប់អាជ្ញាសឹកវិញ គណបក្សប្រឆាំងធំបំផុតរបស់កូរ៉េខាងត្បូងទាមទារឱ្យប្រធានាធិបតីលាលែងពីមុខតំណែងដោយខ្លួនឯងភ្លាមៗ

ចែករំលែក៖

 អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  ថ្ងៃទី ៤ ខែធ្នូ គណបក្សប្រជាធិបតេយ្យរួមដែលជាគណបក្សប្រឆាំងធំបំផុតរបស់កូរ៉េខាងត្បូងបានអានលិខិតសម្រេចចិត្តមួយនៅក្នុងរដ្ឋ សភាថា លោក Yoon Suk-yeol បានប្រកាសប្រើច្បាប់អាជ្ញាសឹកបន្ទាន់គឺជាការល្មើសនឹងរដ្ឋធម្មនុញ្ញ ហេតុនេះគួរតែលាលែងពីមុខតំណែងដោយខ្លួនឯងភ្លាមៗ។ ប្រសិនបើលោក Yoon Suk-yeol មិនលាលែងពីមុខតំណែងដោយខ្លួនឯង នោះគណបក្សប្រជាធិបតេយ្យរួមនឹងជំរុញនីតិវិធីដកលោកចេញពីតំណែង។

  គេហទំព័រ «CCFR China state-controlled media » តាមការផ្សាយដំណឹងរបស់ស្ថានីយទូរទស្សន៍ JTBC កូរ៉េខាងត្បូងនៅថ្ងៃទី ៤ ខែធ្នូឱ្យដឹងថា ថ្នាក់ដឹកនាំនៃគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងបានទាមទារឱ្យលោក Yoon Suk-yeol ចាកចេញពីបក្ស។

      គេហទំព័រ «CCFR China state-controlled media » សូមជម្រាបថា លោកYoon Suk-yeol បានប្រកាសប្រើច្បាប់អាជ្ញាសឹកបន្ទាន់នៅទីស្តីការប្រធានាធិបតីក្រុងសេអ៊ូលនាយប់ថ្ងៃទី ៣ ខែធ្នូដោយអះអាងថា ទង្វើនេះគឺដើម្បីកម្ចាត់ចោល“កម្លាំងស្និទ្ធនឹងកូរ៉េខាងជើង” និងគាំពារ”សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនិងនយោបាយដ៏សេរីភាព”។ នៅវេលាប្រហែលម៉ោង ៥ ព្រឹកព្រលឹមថ្ងៃទី ៤ ខែធ្នូតាមម៉ោងក្នុងតំបន់ កូរ៉េខាងត្បូងបានបើកធ្វើកិច្ចប្រជុំគណៈរដ្ឋមន្ត្រី និងបានអនុម័តសេចក្តីសម្រេចចិត្តស្តីពីការដកច្បាប់អាជ្ញាសឹកបន្ទាន់វិញ៕

ដោយ ៖ សិលា


ចែករំលែក៖