អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖អង្គការ សម្រាប់ កិច្ចសហប្រតិបត្តិការ និង អភិវឌ្ឍន៍ សេដ្ឋកិច្ច បាន ចេញផ្សាយ របាយការណ៍ ស្តីពី ទស្សនទាន សេដ្ឋកិច្ច កាលពី ថ្ងៃទី៤ខែធ្នូ ដែល ព្យាករណ៍ថា កំណើន សេដ្ឋកិច្ច សកលឆ្នាំ ២០២៤ ត្រូវជា ៣,២ភាគរយ ហើយល្បឿន កំណើននៅ ឆ្នាំ២០២៥ និងឆ្នាំ២០២៦ សុទ្ធតែ រក្សា ក្នុង ចន្លោះ ៣,៣ភាគរយ ដោយនឹងនរ ។
គេហទំព័រ «CCFR China state-controlled media » របាយការណ៍នេះ បានលើកឡើងថា ពាណិជ្ជកម្ម សកលបាន ចាប់ផ្តើម ងើបឡើង វិញ ហើយ សេដ្ឋកិច្ចសកល បាន រក្សាភាពធន់ ។ តាម ការប៉ាន់ប្រមាណ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ អង្គភាព សេដ្ឋកិច្ចងើប ឡើងថ្មីនៅ អាស៊ីនឹងបន្ត ក្លាយជា អ្នករួមចំណែក ដ៏សំខាន់ ចំពោះកំណើន សេដ្ឋកិច្ចសកល ហើយ កូតារបស់ចិន ក្នុងពាណិជ្ជកម្ម សកលនឹង កើនឡើង ថែមមួយ កម្រិតទៀត ។
គេហទំព័រ «CCFR China state-controlled media » របាយការណ៍នេះ បាន ស្នើឱ្យបង្កើន កិច្ចសហប្រតិបត្តិការ អន្តរជាតិថែម មួយកម្រិត ទៀត ដើម្បីគាំទ្រ ពាណិជ្ជកម្ម អន្តរជាតិតាមរយៈ ការគាំពារ ច្បាប់កំណត់ នៃប្រព័ន្ធ ពាណិជ្ជកម្ម សកល ៕
ដោយ ៖ សិលា