ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ដឹក​អីវ៉ាន់​បេីក​បុក​ម៉ូតូ​កង់​បី​កែច្នៃបណ្តាលឱ្យជនរងគ្រោះ​ដាច់​ដៃ​ម្ខាង​​របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖ រថយន្ត​ដឹក​អីវ៉ាន់​បេីក​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​កែច្នៃនិងកិន​អូស​ជាច្រើនម៉ែត្របណ្តាល​ឱ្យជនរងគ្រោះជាអ្នកបើកម៉ូតូកង់បីដាច់​ដៃ​ម្ខាង​របួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យកម្ពុជា​-ចិន​ព្រះ​កុសុមៈ​ដឹក​យក​ទៅ​សង្រ្គោះ​បន្ទាន់​ភ្លាមៗ​ ។

ហេតុការណ៍នេះបង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើងកាល​ពី​ម៉ោង​៥នឹង​១៥នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៥ ខែ​ធ្នូ​ ឆ្នាំ​២០២៤ នៅតាម​បណ្តោយ​ផ្លូវ​២៧១ ​ទល់​មុខ​សាលា​វិទ្យាល័យ​ជាសុីម​សាមគ្គី​ដែល​ស្ថិត​នៅ​ក្នុងសង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​ ។ 

​ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹង​ថា ​នៅមុន​ពេល​កេីត​ហេតុ​គេឃើញ​ជន​រងគ្រោះ​វ័យ​ចំណាស់​ម្នាក់​បើកម៉ូតូ​កង់​បី​កែច្នៃមក​ទិញ​បន្លែ​នឹង​ត្រី​នៅជិត​វិទ្យាល័យ​ជាសុីម​សាមគ្គី​ ហេីយ​ក៏​ត្រឡប់​ទៅ​វិញ​ ដោយជិះតាមបណ្ដោយផ្លូវលេខ២៧១​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កេីត​ ខណៈមកដល់កន្លែងកើតហេតុស្រាប់​តែមានរថយន្ដ​ម៉ាក​ហុីយ៉ាន់ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3E-8281បេីក​តាម​បណ្ដោយ​ផ្លូវ​២៧១ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កេីត​ស្រប​ជាមួយ​ជន​រង​គ្រោះ តែ​រថយន្ត​បេីក​ក្នុង​ល្បឿន​យ៉ាង​លឿន​ជាន់​ហ្រ្វ័ង​មិន​ជាប់​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​កែច្នៃរបស់​អ៊ំប្រុស​ម្នាក់​​អូស​ជាច្រើន​ម៉ែត្រ​បណ្តាលអោយ​ជនរងគ្រោះ​ដាច់​ដៃ​ម្ខាង​រងរបួស​ធ្ងន់ ។

ក្រោយ​កេីត​ហេតុ អ្នក​បេីក​បរ​រថយន្តបាន​ចុះ​ពី​លេី​រថយន្ត តែ​ឃេីញ​ជន​រង​គ្រោះរង​របួស​ធ្ងន់​ពេក​បាន​រត់​ចេញ​ពី​កន្លែង​កេីត​ហេតុ​ តែ​ត្រូវ​បាន​បង​ប្អូន​ប្រជាពល​នាំ​គ្នា​ដេញ​ឃាត់​ប្រគល់​អោយ​សមត្ថកិច្ច​នគរបាល​ភ្លាម​ៗ​ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទី​រពេទ្យ​ កម្ពុជា​-ចិន​ព្រះ​កុសុមះ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ ។ 

បន្ទាប់ពី​កេីត​ហេតុ​ សមត្ថកិច្ច​នគរបាល​ខណ្ឌ​មាន​ជ័យ​បាន​ទាក់​ទង​ទៅ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រាជ​ធានី​ភ្នំពេញ​ដេីម្បី​ធ្វើការវាស់​វែង​យក​រថយន្ត​ព្រម​ទាំង​អ្នក​បេីក​បរ​ទៅផ្នែកជំនាញដេីម្បីចាត់ការបន្តតាម​នីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖