អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ៦ ខែធ្នូ អ្នកនាំពាក្យ ស្ថានទូត ចិន ប្រចាំ នៅ ហ្វីលីពីន បាន ឆ្លើយតបសំណួរ របស់ អ្នកកាសែត ស្តីពី ពាក្យសម្តី ពាក់ព័ន្ធនឹង សមុទ្រចិនខាងត្បូង របស់ លោកទូតអាមេរិក ប្រចាំ ហ្វីលីពីន។ អ្នកនាំពាក្យ បាន ថ្លែងថា ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំ នៅហ្វីលីពីន មិន អើ ពើ នឹង ការពិត ប្រែ ក្រឡាស់ ពី ស ទៅ ខ្មៅ ចោទប្រកាន់ដោយគ្មានហេតុផល ចំពោះ សកម្មភាពការពារសិទ្ធិ អធិបតេយ្យភាព ដែនសមុទ្រ របស់ ចិន ភាគីចិន ប្រឆាំង យ៉ាង មុតមាំ ហើយ ថ្កោលទោស ចំពោះ ទង្វើ បែបនេះ។
គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យ បាន បន្តថា កោះ Huangyan ជា ទឹកដី មាន ស្រាប់ របស់ ប្រទេសចិន ។ កាលពីថ្ងៃទី ៤ ខែធ្នូ ហ្វីលីពីន បាន បញ្ជូន នាវា ឆ្មាំសមុទ្រ នាវារដ្ឋបាល និងនាវានេសាទ ជា ច្រើន គ្រឿង សម្រុកឈ្លានពានចូល ដែន សមុទ្រ កោះ Huangyan របស់ប្រទេសចិន ដោយ មិន អើពើ ពី ការព្រមាន ជាច្រើន លើក របស់ ភាគីចិន ។ ភាគីចិន បាន ចាត់វិធានការ ដ៏ ចាំបាច់ ដែល សមហេតុផល ស្រប តាម ច្បាប់ជាតិនិងអន្តរជាតិ ធ្វើការដោយស្ទាត់ជំនាញ ហើយ បាន អត់ធ្មត់ យ៉ាង ខ្លាំង ក្នុងគោលបំណង គាំពារ អធិបតេយ្យភាពទឹកដី សិទ្ធិ និងផលប្រយោជន៍ សមុទ្រ របស់ ខ្លួន ។ ភាគីចិន បានចេញប្រកាស វីដេអូ នៅនឹងកន្លែងកើតហេតុ រួចហើយ។
គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យ បាន បន្ត ទៀតថា ប្រទេស ដែល ស្ថិតនៅក្រៅដែន ដូចជា អាមេរិក ជាដើម ពុំ មែន ជាភាគី ពាក់ព័ន្ធផ្ទាល់ នៃ ជម្លោះ សមុទ្រ ចិន ខាង ត្បូង នោះទេ គ្មានសិទ្ធិ ជ្រៀតជ្រែក លើវិវាទសមុទ្រចិន ខាង ត្បូង រវាង ចិ ន និង ហ្វីលីពីនឡើយ។ ភាគី ចិន សូម ដាស់តឿន ប្រទេស ដែល នៅ ក្រៅដែន គោរព ជាក់លាក់ នូវ សិទ្ធិ អធិបតេយ្យភាពទឹកដី នៅ សមុទ្រ ចិន ខាង ត្បូង របស់ ប្រទេសចិន បញ្ឈប់ ទង្វើ បង្ករហេតុ និងញុះញង់ ចាក់ប្រេង លើ ភ្លើង កុំ ធ្វើជាអ្នក បង្កហេតុ បំផ្លាញ សន្តិភាព និង ស្ថិរភាព នៃ សមុទ្រ ចិន ខាងត្បូង ៕
ដោយ ៖ សិលា