ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចស្តីពី ការប្រគល់ភារកិច្ចជូន លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឃៀង សុណាឌីន ជាអ្នកនាំពាក្យរបស់អគ្គនាយកដ្ឋានពន្ធនាគារ។
អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានពន្ធនាគារ បានចេញសេចក្តីសម្រេចស្តីពី ការប្រគល់ភារកិច្ចជូន លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឃៀង សុណាឌីន ប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា ជាអ្នកនាំពាក្យរបស់អគ្គនាយកដ្ឋានពន្ធនាគារ បន្តពី លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១៕
ដោយ ៖ សិលា