ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូវ៉េវឆ្លងផ្លូវចេញពីចន្លោះសួនច្បារពុះចែកផ្លូវត្រូវម៉ូតូសិស្សសាលាពីរនាក់បាំងមេីលមិនឃេីញបុករបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ ក្មេងស្រីសិស្សសាលា២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១​ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងជិះម៉ូតូស្រាប់តែមានបុរសម្នាក់ជិះម៉ូតូឆ្លងចេញពីចន្លោះសួនច្បារបាំងមេីលមិនឃេីញក៏ជ្រុលបុកពេញទំហឹង​ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ 

ជនរងគ្រោះទី១មានឈ្មោះ ឡាយ​ វិបុលគីមសេង​ ភេទស្រី​ អាយុ១៣ឆ្នាំ​ របួសថ្ងាស​ រស់នៅភូមិជម្ពូវ័ន​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

ជនរងគ្រោះទី២មានឈ្មោះ​ វាសនា​ រក្សាវត្តី​ ភេទស្រី​ អាយុ១៥ឆ្នាំ​ របួសផ្ទៃមុខ​ រស់នៅភូមិជម្ពូវ័ន​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែន​ជ័យ​ រាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញក្មេងស្រីសិស្សសាលា២នាក់​ ជិះម៉ូតូស្កូបពីមួយគ្រឿងឌុបគ្នាធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូវ៉េវ​ ឆ្លងចេញពីសួនច្បារពុះចែកទ្រូងផ្លូវពីកេីតទៅលិចដោយសារតែបាំងដេីមឈេីមេីលមិនឃេីញធ្វេីឱ្យសិស្សសាលាជ្រុលបុកពេញទំហឹងបណ្តាលឱ្យដួលរងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះទាំង២ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិចំណែកម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីរង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖