ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៥នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២២ករណីទូទាំងប្រទេស នៅថ្ងៃទី១០​ ធ្នូនេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៦៥នាក់ (ស្រី ១០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់ រួមមាន៖​ ជួញដូរ ៤ករណី ឃាត់ ១៦នាក់(ស្រី ៥នាក់),​ ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២០នាក់(ស្រី ១នាក់)​ ,ប្រើប្រាស់ ៥ករណី ឃាត់ ២៩នាក់(ស្រី ៤នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែធ្នូ រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ១៨៧៨,៧៧ក្រាម។​ មេតំហ្វេតាមីន(Wy)ស្មេីនិង​ ១៣,២២ក្រាម។​ កេតាមីន(Ke)​ ស្មេីនិង​០,៨២ក្រាម។​ អុិចស្តាសុី(mdma)​ ស្មេីនិង​២២,២១ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ ៨អង្គភាព 

*១ / បាត់ដំបង៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ៧,៩២ក្រាម។

*២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥,៤០ក្រាម។

*៣ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៨២ក្រាម។

*៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១២ក្រាម។

*៥ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៨ក្រាម។

*៦ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១២នាក់ ស្រី ២នាក់ ចាប់យកIce ១៧១៦,៥១ក្រាម, Ke ០,៨២ក្រាម និងMDMA ២,២១ក្រាម។

*៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៥នាក់ ស្រី ១នាក់។

*៨ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៩០,២៧ក្រាម។

ដោយឡែក​កម្លាំងកងរាជអាវុធហត្ថខេត្ត​ ៦អង្គភាព

*១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ១,១៤ក្រាម និងWy ១៣,២២ក្រាម។

*២ / កំពត៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ១,៣៤ក្រាម។

*៣ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៩០ក្រាម។

*៤ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ២នាក់។

*៥ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦,៤៩ក្រាម។

*៦ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៩នាក់ ស្រី ៤នាក់ ចាប់យកIce ៤៦,៦៨ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖