ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញយានយន្តល្មើសចំនួន ៣៩៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​នៅទូទាំងប្រទេសកម្ពុជា​ ខណៈ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ រកឃើញយានយន្តល្មើសចំនួន ៣៩៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។ 

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ២១៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៨១គ្រឿង, រថយន្តធំ ៦គ្រឿង, រថយន្តតូច ២០៤គ្រឿង និងម៉ូតូ ២៧១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៩៤គ្រឿង, រថយន្តធំ ៥គ្រឿង, រថយន្តតូច ១៥២គ្រឿង និងម៉ូតូ ២៣៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល១០ ថ្ងៃ ពីថ្ងៃទី១-១០ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៤,៤៥៨គ្រឿង, រថយន្តធំ ១០១គ្រឿង, រថយន្តតូច ១,៥៤២គ្រឿង, ម៉ូតូ ២,៨១៥គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៣,៤៨៦គ្រឿង, រថយន្តធំ ៦១គ្រឿង, រថយន្តតូច ១,០៦៦គ្រឿង និងម៉ូតូ ២,៣៣៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ​៖ តារា​


ចែករំលែក៖