ភ្នំពេញ៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ តាមរបាយការណ៍លទ្ធផលរយៈពេល១១ ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១-១១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសសរុបចំនួន៣,៧៩៩គ្រឿង, ក្នុងនោះ រថយន្តធំ ៦៣គ្រឿង, រថយន្តតូច ១,១៧២គ្រឿង និងម៉ូតូ ២,៥៦៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ខណៈយានយន្តចូលគោលដៅចំនួន ៤,៩៤៣គ្រឿង, រថយន្តធំ ១០៣គ្រឿង, រថយន្តតូច ១,៦៦៤គ្រឿង, ម៉ូតូ ៣,១៧៦គ្រឿង ។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃ ខណៈនៅថ្ងៃទី១១ ខែធ្នូនេះ កម្លាំងសមត្ថកិច្ច បន្តរកឃើញយានយន្តល្មើសចំនួន ៣១៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។
ក្នុងប្រតិបត្តិការនេះដែរ ចំនួនគោលដៅសរុប ២០១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៨៥គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ១២២គ្រឿង និងម៉ូតូ ៣៦១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣១៣គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ៨៦គ្រឿង និងម៉ូតូ ២២៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕
ដោយ៖ តារា