ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ឃើញរបប អាល់ អាស្សាត ដួលរលំនៅស៊ីរី = ក្រុមឧទ្ទាមក្រៅច្បាប់ខ្មែរនៅក្រៅប្រទេសយកកម្ពុជាទៅប្រៀបធៀបជាមួយប្រទេសស៊ីរី?
២- សភាពការណ៍នៅកម្ពុជាខុសឆ្ងាយពីស៊ីរី = ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានៅស្ថិតស្ថិររហូតដល់ក្រុមឧទ្ទាមក្រៅច្បាប់ខ្មែរនៅបរទេសងាប់អស់គ្មានសល់ ក៏មិនទាន់អស់ពេលកាន់អំណាចផង?
៣- ស្ថាប័នមីក្រូហិរញ្ញវត្ថុមិនបានចាប់បង្ខំប្រជាពលរដ្ឋឲ្យត្រូវតែខ្ចីលុយខ្លួនទេ = គឺប្រជាពលរដ្ឋទេតើដែលទៅសុំខ្ចីធនាគារមីក្រូហិរញ្ញវត្ថុ?
៤- នៅលើលោកនេះតើមានប្រទេសណាលុបចោលបំណុលធនាគារ = មានតែគេផាកពិន័យនិងរឹបអូសទ្រព្យសម្បត្តិកូនបំណុល ដែលមានក្នុងកិច្ចសន្យាខ្ចីប្រាក់?
៥- ក្រុមឧទ្ទាមក្រៅច្បាប់ខ្មែរនៅក្រៅប្រទេសកំពុងជ្រួលជ្រើមពីការដួលរលំនៃរបបអាល់អាស្សាតនៅស៊ីរី = ដោយនឹកស្រម័យថាកម្ពុជាដូចស៊ីរី? គឺជាការយល់សប្តិ!
៦- បើសហភាពអ៊ឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ១០០% ពីកម្ពុជា = មានន័យថាកម្ពុជាមានសេដ្ឋកិច្ចរីកចម្រើនសមស្របអាចធៀបនឹងបណ្តាប្រទេសដែលអត់មាន EBA។
៧- ប្រាក់បៀវត្សរ៍ត្រូវបើក២ដងក្នុងមួយខែគឺនៅថ្ងៃ១៤ និងថ្ងៃ២៧ នៃខែនិមួយៗ = តែនៅខែ១១នេះប្រាក់ខែត្រូវបានផ្ទេរចូលគណនីធនាគានៅថ្ងៃទី១១វិច្ឆិការួចហើយ។ ដូច្នេះរដ្ឋមានប្រាក់បើកជូនមន្ត្រីរាជការមុនពេលកំណត់ផង។
៨- សំណួររបស់បុគ្គលិកវិទ្យុអាស៊ីសេរីប្រទាញទៅរកការដាក់កំហុសលើរាជរដ្ឋាភិបាលកម្ពុជា = តែអ្នកឆ្លើយចេះតែគេចមិនឲ្យធ្លាក់ទៅក្នុងឧបាយកលរបស់ម្ចាស់សំណួរ?
៩- ក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្សនិងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ = ព្រះមហាក្សត្រទ្រង់គោរពរដ្ឋធម្មនុញ្ញ មិនមែនព្រះមហាក្សត្រទីងមោងដូចក្រុមឧទ្ទាមក្រៅច្បាប់ថាប្រមាថព្រះអង្គទេ?
១០- ខ្មែរត្រូវចេះស្រឡាញ់គ្នា = តែខ្មែរមិនអាចស្រឡាញ់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមដែលតែងតែចង់បំផ្លាញសន្តិភាពនិងសេចក្តីសុខរបស់ខ្មែរក្នុងប្រទេស? ៕
ដោយ ៖ សិលា