ព័ត៌មានទាន់ហេតុការណ៍៖

សហភាពអឺរ៉ុបយល់ព្រមលើកញ្ចប់ទណ្ឌកម្មថ្មី លើប្រទេសរុស្ស៊ី

ចែករំលែក៖

មន្ត្រីសហភាពអឺរ៉ុប (EU) បានយល់ព្រមលើកញ្ចប់ទណ្ឌកម្មទី 15 ដែលផ្តោតលើប្រទេសរុស្ស៊ី ទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន។ នេះសំដៅជាពិសេសទៅលើនាវាដឹកប្រេងដែលគេចោទថាប្រើដោយរុស្ស៊ី ដើម្បីគេចពីទណ្ឌកម្មរបស់លោកខាងលិច។កញ្ចប់ទណ្ឌកម្មទី 15 របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីកំណត់គោលដៅនាវាដឹកប្រេងពីប្រទេសទីបីដែលត្រូវបានគេជឿថាបាននិងកំពុងគាំទ្ររុស្ស៊ីទាក់ទងនឹងជម្លោះនៅអ៊ុយក្រែនហើយបន្ថែមអង្គភាពនិងបុគ្គលជាច្រើននៅក្នុងបញ្ជីទណ្ឌកម្ម។ ទំហំនៃកញ្ចប់ទណ្ឌកម្មអាចឈានដល់ជិត 30 អង្គភាព បុគ្គលច្រើនជាង 50 នាក់ និងនាវាដឹកប្រេង 45 គ្រឿង។ លើសពីនេះ ឯកសារនេះក៏រួមបញ្ចូលផងដែរនូវការអនុញ្ញាតឱ្យសាធារណរដ្ឋឆេកនាំចូលផលិតផលប្រេងពីរុស្ស៊ីសម្រាប់រយៈពេល 6 ខែបន្ថែម ដែលភាគច្រើនឆ្លងកាត់ប្រទេសស្លូវ៉ាគី។
ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ការដាក់ទណ្ឌកម្មរបស់លោកខាងលិចបានក្លាយជាមូលដ្ឋានសម្រាប់រុស្ស៊ីក្នុងការស្វែងរកដំណោះស្រាយពីបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន។ ថ្លែងនៅក្នុងសន្និសិទ AI នៅទីក្រុងមូស្គូ មេដឹកនាំរុស្ស៊ីបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកផ្តោតលើការរចនាបច្ចេកវិទ្យាផ្ទាល់ខ្លួនរបស់ពួកគេ ព្រោះនេះនឹងជួយ “ពង្រឹងសមត្ថភាពការពាររបស់ប្រទេស” ។
លើសពីនេះ លោកប្រធានាធិបតីពូទីនបានអះអាងថា រុស្ស៊ីនឹងចែករំលែកបច្ចេកវិទ្យាថ្មីរបស់ខ្លួនជាមួយបណ្តាប្រទេសនៅអឌ្ឍគោលខាងត្បូង និងខាងកើត ក៏ដូចជារុស្ស៊ីនឹងទទួលបានសមិទ្ធិផលរបស់ប្រទេសទាំងនេះដើម្បីអភិវឌ្ឍទំនាក់ទំនងដៃគូ៕ ដោយ៖ ធីរីណា

រូបថត​៖ quochoitv


ចែករំលែក៖