ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មាន​សុខភាព​៖​ ចំណាយពេល៥នាទីក្នុងការអានដើម្បីសុខភាពអ្នក😍

ចែករំលែក៖

ភ្នំពេញ​៖​ តោះ​បងប្អូន​ប្រជាពលរដ្ឋ​ចង់មានសុខភាពល្អ​ គួរចំណាយពេល​ ៥នាទីក្នុងការអាន​អត្ថបទ​មួយនេះ​ ដើម្បីសុខភាពរបស់លោកអ្នក​ មានដូចខាងក្រោម​៖

*1. រាល់អាហារដែលអ្នកទទួលទានបន្ទាប់ពីម៉ោង 8យប់ទៅជារៀងរាល់ថ្ងៃ គឺមានជាតិពុលដល់រាងកាយ។

*2. ប្រសិនបើអ្នកអាចអនុវត្តដោយការពិសារទឹករយៈពេល ៣ខែនោះ ស្បែក, រាងកាយ នឹងសេរីរាង្គ ចាប់ផ្តើមមានដំណើរការល្អប្រសើរ។

*3. តើអ្នកដឹងទេថា អាហារពេលព្រឹកជាអាហារសំខាន់បំផុត សំរាប់អ្នក? ប្រសិនបើអ្នករំលងអាហារពេលណាមួយ ក៏មិនគួររំលងអាហារពេលព្រឹកនោះទេ ។

*4. តើអ្នកដឹងទេថា សាច់ក្រហម គឺមានគ្រោះថ្នាក់សំរាប់សុខភាព ។

*5. តើអ្នកដឹងទេថា មនុស្សតែងតែញញឹមគឺរស់បានយូរជាង, ក្មេងជាង, មានសុខភាពល្អជាង អ្នកដែលមិនសូវញញឹម ឬ មិនញញឹម ។

*6. អ្នកអាចប្រើផលិតផលសំរាប់រាងកាយរបស់អ្នកដែលមានតម្លៃថ្លៃ ហើយថែរក្សារាងកាយ អ្នកបានយ៉ាងល្អ ប៉ុន្តែអ្នកមិនដែលដឹងទេថា ទឹកឃ្មុំ + ផ្លែចេក  ដែលអាចធ្វើអោយស្បែករបស់អ្នកភ្លឺរលោងមើលទៅស្អាត នឹងធ្វើអោយក្មេងជាងវ័យ អ្នកដទៃនឹងសួរ «តើឯងប្រើផលិតផលអ្វី បានភ្លឺរលោង បែបនេះ ?» 

*7. រាល់ដបភេសជ្ជៈ, ស្រាបៀរ ដែលអ្នកទទួលទាន, អ្នកបានពិសារស្ករ ៩គីប ទៅ ៤៤គីប ទៅតាមប្រភេទនីមួយៗ (1cube sugar = 4.2gram of sugar). បើពិសារបាន ៧ថ្ងៃ ឬលើស ចំពោះបុរស វាបង្កើតអាត្រា ជំងឺគាំងបេះដូង ២០ភាគរយ ។

*8. អ្នកមិនដែលទទួលទានអាហារពេលព្រឹក នឹងធ្វើអោយមានកំរិតជាតិស្ករក្នុងឈាមទាប ។

*9. បើពិសារទឹក ពេលដែលអ្នកស្រេកទឹក វានឹងបំផ្លិចបំផ្លាញថ្លើមរបស់អ្នក មានន័យថា អ្នកមិនដែលសូវផឹកទឹក ។

*10. ការទប់នោមរបស់អ្នក នៅពេលដែលអ្នកចង់នោម វាធ្វើអោយ ខូចតំរង់នោម នឹងថ្លើម ។

*11. ការបន្ថែមអំបិលក្នុងម្ហូបរបស់អ្នក ត្រូវបានគេកត់សំគាល់ឃើញថា វាជាផ្លូវនៃការបង្កើនជាតិពុលយឺតៗ ក្នុងខ្លួន ជាពិសេស ប៉ះពាល់ដល់សេរីរាង្គសំខាន់ ៗ មានដូចជា ខួរក្បាល បេះដូង សួត …..។

*12. ការសង្កេតមើលទម្លាប់នៃការបរិភោគ អោយបានត្រឹមត្រូវត្រូវ នោះគឺ ទទួលទានអាហារ ព្រឹកដូចស្តេច ល្ងាចដូចព្រះនាង យប់ដូចអ្នកសុំទាន នោះជួយអោយអ្នកមានអាយុយឺនយូរ ។

 

គួរជម្រាបថា​ ទម្លាប់អាក្រក់ទាំង ៥ ដែលបំផ្លាញខួរក្បាលរបស់អ្នក៖

*1. មិនទទួលទានអាហារពេលព្រឹក

*2. ចូលគេងយប់ជ្រៅ

*3. បរិភោគជាតិស្ករច្រើន

*4. ពាក់មួក, កន្សែង ឬស្រោមជើង ពេលគេង ។

*5. ទប់នោម ពេលឈឺនោម ។ 

ដូច្នេះ​សូមថែរក្សាសុខភាពរបស់អ្នក សុខភាពជាទ្រព្យសម្បត្តិស្តុកស្តម្ភ ៕

ប្រភព៖ Facebook


ចែករំលែក៖