អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៤ តុលាការរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងបានបើកកិច្ចប្រជុំលើកដំបូងស្តីពីករណីចោទប្រកាន់ដកតំណែងលោក Yoon Seok-youl ប្រធានាធិបតីកូរ៉េខាងត្បូងដោយបានពិគ្រោះពិភាក្សានិងសម្រេចចិត្តពីការកំណត់តារាងពេលវេលាជំនុំជម្រះការចោទប្រកាន់និងនីតិវិធីស៊ើបអង្កេតរកភស្តុតាង។
គេហទំព័រ «CCFR China state-controlled media » តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានកូរ៉េខាងត្បូងបានឱ្យដឹងថា កិច្ចប្រជុំនេះបានកំណត់ចៅក្រម២រូបដែលទទួលខុសត្រូវការស៊ើបអង្កេតរកភស្តុតាង ពិគ្រោះពិភាក្សាស្តីពីការបង្កើតក្រុមការងារពិសេសសម្រាប់សិក្សាស្រាវជ្រាវពីច្បាប់ពាក់ព័ន្ធ ក្រៅពីនេះ ប្រធានចៅក្រមក៏ត្រូវបានកំណត់ក្នុងកិច្ចប្រជុំនេះផងដែរ។
គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់ស្តីពីការចោទប្រកាន់ដកតំណែងលោក Yoon Seok-youl ប្រធានាធិបតីកូរ៉េខាងត្បូងជាលើកទី២ដែលបានត្រូវអនុម័តដោយរដ្ឋសភានាថ្ងៃទី១៤ខែធ្នូកន្លងទៅនឹងត្រូវដាក់ជូនតុលាការរដ្ឋធម្មនុញ្ញដើម្បីជំនុំជម្រះដែលមានរយៈពេលយ៉ាងយូរបំផុតគឺ១៨០ថ្ងៃ។ប្រធានស្តីទីនៃតុលាការរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងបានថ្លែងថា នឹងធ្វើការជំនុំជម្រាះនិងកាត់ក្តីឱ្យបានឆាប់រហ័សនិងប្រកបដោយភាពយុត្តិធម៌ចំពោះករណីចោទប្រកាន់ដកតំណែងលោក Yoon Seok-youl ប្រធានាធិបតីកូរ៉េខាងត្បូង៕
ដោយ ៖ សិលា