ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ូធីរបស់យេម៉ែនអះអាងថាបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងទៅលើគោលដៅនៅអុីស្រាអែល

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៤ ក្រុមហ៊ូធីរបស់យេម៉ែនបានថ្លែងថា ខ្លួនបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងមួយគ្រាប់ទៅក្នុងប្រទេសអ៊ីស្រាអែលដែលបានបាញ់ចំ«គោលដៅយោធា»មួយនៅទីក្រុងElaviv Yafoដែលស្ថិតនៅភាគកណ្តាលអ៊ីស្រាអែល។

គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យនៃក្រុមហ៊ូធីបានចេញសេចក្តីថ្លែងការណ៍នាថ្ងៃដដែលថា ដើម្បីគាំទ្រដល់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ក្រុមហ៊ូធីបាន វាយប្រហារចំពោះ«គោលដៅយោធា»នៅតំបន់Elaviv Yafoដោយមីស៊ីលល្បឿនលឿនជាងសំឡេង។ក្រុមប្រដាប់អាវុធនេះនឹងបន្តធ្វើប្រតិបត្តិយោធាកាន់តែច្រើនចំពោះអ៊ីស្រាអែលរហូតដល់អ៊ីស្រាអែលបញ្ឈប់ឈ្លានពានចំពោះតំបន់ហ្កាហ្សា។

គេហទំព័រ «CCFR China state-controlled media » បើតាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានបានឱ្យដឹងថា នាព្រឹកថ្ងៃដដែល នៅក្រុងElaviv Yafoជាដើមបានលាន់ឮសំឡេងស៊ីរ៉ែនប្រកាសអាសន្នពីការវាយប្រហារតាមអាកាស។បន្ទាប់មក កងទ័ពអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍ថា កងទ័ពអ៊ីស្រាអែលបានស្ទាក់ចាប់មីស៊ីលមួយគ្រាប់ដែលបាញ់ចេញពីយេម៉ែន។មីស៊ីលនេះមិនទាន់ចូលដែនដីអ៊ីស្រាអែលទេ ការបន្លឺស៊ីរ៉ែនប្រកាសអាសន្នគឺដោយសារពេលស្ទាក់ចាប់នឹងមីស៊ីល វាប្រហែលនឹងមានបំណែកមីស៊ីលធ្លាក់មកលើដី៕

ដោយ ៖ សិលា


ចែករំលែក៖