ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបញ្ជូនខ្លួនអ្នកលេងល្បែងបញ្ជល់មាន់ទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។
ជនសង្ស័យជាអ្នកលេងល្បែងដែលត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងនេះរួមមាន៖ ១.ឈ្មោះ កង សំណាង ភេទប្រុស អាយុ៥៣ឆ្នាំ ភូមិសែនរុងរឿង៣ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ,២.ឈ្មោះ សុខ ទាម ភេទប្រុសអាយុ៥៨ឆ្នាំ នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ,៣.ឈ្មោះ សូត្រ ចិន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិទី៦ ឃុំ យាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ,៤.ឈ្មោះ សរ សារិទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិភាគ៣ ,៥.ឈ្មោះ ហែម អ៊ុច ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ,៦.ឈ្មោះ ជា រី ភេទប្រុសអាយុ៥៨ឆ្នាំ រស់នៅភូមិទី៤ ឃុំត្រែងយឹង ស្រុកភ្នំស្រួច ,៧.ឈ្មោះ រ៉ា គីម សេង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិសែនជ័យ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច និង៨.ឈ្មោះ ហៀង រតនា ភេទប្រុស អាយុ៤៥ឆ្នាំរស់នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដើម្បីបន្តនីតិវិធី។
សូមរំលឹកថាកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅកម្លាំងស្នងការសហការជាមួយកម្លាំងអធិការស្រុកភ្នំស្រួចបានបង្ក្រាបទីតាំងលេងល្បែងស៊ីសងបញ្ជល់មាន់មួយកន្លែងក្នុងភូមិសាស្រ្តស្រុកភ្នំស្រួច។
ហើយកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ដកហូតវត្ថុតាងរួមមាន៖ មាន់ចំនួន៤ក្បាល(ងាប់), ជញ្ជីញថ្លឹងមាន់១, ស្គុត មួយចំនួន, ជាលគ្របមាន់ចំនួន៤, កៅអីជ័រមួយចំនួន ,ម៉ូតូ២៩គ្រឿង នឹងទូរស័ព្ទដៃចំនួន៥គ្រឿងផងដែ ៕
ដោយ៖ ចន្ទ លីហ្សា