ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ជាបឋមនារសៀលថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលសង្ស័យបង្កឡើងដោយរថយន្តម៉ាក ព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BH 5510 ហើយបានព្យាយាមបើកគេច ។
ប្រភពរាយការណ៍ឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ ឈានដល់បង្កហិង្សាវាយបំផ្លាញរថយន្ត និងបាញ់រះខាងលើ នៅចំណុចផ្សារសាមគ្គីក្រគរ ស្ថិតនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់៕
ដោយ៖ ប៉ឹម ពិន