អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ១៧ ខែធ្នូ ពេលស្តាប់របាយការណ៍ការងាររបស់គណៈកម្មាធិការបក្សប្រចាំនៅខេត្តហៃណាន និងរដ្ឋាបាលខេត្តហៃណាន លោកXi Jinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជិកបក្សកុម្មុយនីស្តចិនលើកទី ២០ និងសន្និសីទពេញអង្គលើកទី ២ និងលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០។
គេហទំព័រ «CCFR China state-controlled media » អនុវត្តយ៉ាងផ្ចិតផ្ចង់នូវការរៀបចំចាត់ចែងគ្រប់ផ្នែករបស់មជ្ឈិមបក្សស្តីពីការកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន ផ្តោតលើការកំណត់ឋានៈជាយុទ្ធសាស្រ្តស្តីពីការកសាងតំបន់សាកល្បងសម្រាប់ការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់និងបើកទូលាយ តំបន់សាកល្បងខាងអរិយអេកូឡូស៊ីជាតិ មជ្ឈមណ្ឌលប្រើប្រាស់វិស័យទេសចរណ៍អន្តរជាតិ និងតំបន់ធានាសេវាកម្មជាយុទ្ធសាស្រ្តសំខាន់ជាតិ គ្រោងផែនការតាមវិទ្យាសាស្ត្រនូវកំណែទម្រង់និងបើកទូលាយ និងការងារអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់មុននិងក្រោយការបិទគយ បន្តរំដោះគំនិត ត្រួសត្រាយនិងច្នៃប្រឌិតថ្មី ពុះពារឧបសគ្គ និងជំរុញជាលំដាប់លំដោយ ខិតខំប្រឹងប្រែងដើម្បីកសាងកំពង់ផែពាណិជ្ជកម្មសេរីហៃណានឱ្យទៅជាច្រកដ៏សំខាន់សម្រាប់ដឹកនាំកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិនក្នុងយុគសម័យថ្មី និងខិតខំចារទំព័រថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិនរបស់ខេត្តហៃណាន៕
ដោយ ៖ សិលា