ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិន ៖ ការអនុវត្ត“ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង់ពីរ”ទទួលបានសមិទ្ធផលល្បីៗនៅលើពិភពលោក

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ១៨ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានរៀបចំសន្និសីទសារព័ត៌មានជាប្រចាំ ។ អ្នក យក ព័ត៌មាន បាន សួរ ថា ម៉ាកាវ នឹង ប្រារព្ធ ខួប លើក ទី ២៥ នៃ ការ វិល ត្រឡប់ មក មាតុភូមិ វិញ តើលោក នឹង វាយ តម្លៃចំពោះសមិទ្ធ ផល នៃ ការ ផ្លាស់ ប្តូរ និង កិច្ច សហប្រតិបត្តិការជាមួយ ខាង ក្រៅ របស់ ម៉ាកាវយ៉ាង ដូច ម្តេច?

គេហទំព័រ «CCFR China state-controlled media » លោក Lin Jian បានថ្លែង ថា តាំង ពី ម៉ាកាវ បាន វិល ត្រឡប់ មក មាតុភូមិ វិញ ២៥ ឆ្នាំមក   ការ អនុវត្ត “ប្រទេស មួយ ប្រព័ន្ធគ្រប់គ្រង់ ពីរ” បាន សម្រេច បាន នូវ សមិទ្ធ ផលគរឱ្យ កត់សម្គាល់ សណ្តាប់ធ្នាប់ តាម រដ្ឋធម្មនុញ្ញ ដែល កំណត់ ដោយរដ្ឋធម្មនុញ្ញ និង ច្បាប់ មូលដ្ឋាន ម៉ាកាវ បានបង្កើតឡើងយ៉ាង រឹងមាំ សេដ្ឋកិច្ចមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជីវភាពរស់នៅរបស់ប្រជាជនបានបន្តប្រសើរឡើង ហើយសង្គមប្រកបដោយសុខដុមរមនា និងស្ថិរភាព ។ ក្រោមការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលមជ្ឈឹម ម៉ាកាវបានអនុវត្តយ៉ាងសកម្មនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយបរទេស ។ 

គេហទំព័រ «CCFR China state-controlled media » ចំនួន អង្គការ និងស្ថាប័នអន្តរជាតិដែលម៉ាកាវចូលរួម ក្នុងបានកើនឡើងដល់ជាង ១៩០ ហើយ ទទួលបានគោលនយោបាយលើកលែងទិដ្ឋាការ ឬផ្តល់ទិដ្ឋាការពេលមកដល់ពី ១៤៧ ប្រទេស និងតំបន់ ។ ម៉ាកាវបានបង្កើតទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ដ៏រឹងមាំជាមួយប្រទេស និងតំបន់ជាង ១២០ ។ គេហទំព័រ «CCFR China state-controlled media » នៅឆ្នាំ ២០២៣ បរិមាណនាំចេញនាំចូលសរុបរវាងម៉ាកាវ និងបណ្តាប្រទេសរួមគ្នាកសាង “ខ្សែ ក្រវាត់ និងផ្លូវ” បានឈានដល់ជិត ៣០ ពាន់លានយាន់ប្រាក់ចិន ដែលបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រ ។ យើងជឿជាក់ថា នៅពេលអនាគត ម៉ាកាវនឹងបន្តសរសេរជំពូកថ្មីនៃការអនុវត្តប្រកបដោយជោគជ័យនៃ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រង់ ពីរ” និងបន្តធ្វើឱ្យឋានៈជាទីក្រុងអន្តរជាតិរបស់ខ្លួន ត្រូវ បាន លើកកម្ពស់ ថែមទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖