ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត និងឧត្តមភរិយា ជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ ព្យាបាល អ៊ុំប្រុស បញ្ហាភ្នែកឡេីងបាយ

ចែករំលែក៖

ភ្នំពេញ ៖ ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បាននាំអ៊ំប្រុស អ៊ំស្រី ដែលមានបញ្ហាភ្នែកឡេីងបាយ បណ្តាលអោយស្រវាំងមេីលមិនឃេីញច្បាស់មកពីភូមិតេជោភ្នំឆ័ត្រ ភូមិស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មកទទួលការព្យាបាលវះកាត់ភ្នែកឡេីងបាយនៅមន្ទីរពេទ្យព្រះអង្គឌួង 

បច្ចុប្បន្ន អ៊ំប្រុស អ៊ំស្រីទទួលការពិនិត្យ វះកាត់ ព្យាបាលដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់សម្តេច និងលោកស្រីបណ្ឌិត។ នេះបើយោងតាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បញ្ជាក់ឱ្យដឹង នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ 

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បន្តថា ៖ សម្តេចធិបតី និងលោកស្រីបណ្ឌិត ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ ព្យាបាល ស្នាក់នៅ ធ្វេីដំណេីរជូន អ៊ំប្រុស អ៊ំស្រី និងក្រុមគ្រួសារផងដែរ។

ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យ អ៊ំប្រុស អ៊ំស្រី និងក្រុមគ្រួសារមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។ 

តាមរយៈ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)៕ 

ដោយ ៖ សិលា


ចែករំលែក៖