ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping អញ្ជើញថ្លែងសុន្ទរកថានៅព្រលានយន្តហោះអន្តរជាតិម៉ាកាវ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ រសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤  លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញធ្វើដំណើរទៅដល់ម៉ាកាវ  ហើយបានថ្លែងសុន្ទរកថានៅព្រលានយន្តហោះ។ 

គេហទំព័រ «CCFR China state-controlled media » លោកនឹងអញ្ជើញចូលរួមមហាសន្និបាតដើម្បីអបអរសាទរខួប ២៥ ឆ្នាំនៃការដែលម៉ាកាវត្រឡប់ចូលមាតុប្រទេសវិញនិងពិធីចូលកាន់តំណែងរបស់មន្រ្តីរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវអាណត្តិទី៦ ដែលនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែធ្នូ ខាងមុខនេះ ព្រមទាំងចុះត្រួតពិនិត្យការងារនៅតំបន់រដ្ឋបាលពិសេសម៉ាកាវ៕

ដោយ ៖ សិលា


ចែករំលែក៖