កីឡាករ Rodrigo Bentancur របស់ Tottenham Hotspur នឹងជាប់បម្រាម៧ប្រកួតរបស់គាត់ បន្ទាប់ពីសមាគមបាល់ទាត់បានច្រានចោលបណ្តឹងឧទ្ធរណ៍។ ខ្សែបម្រើសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះត្រូវបានហាមប្រាមកាលពីខែវិច្ឆិកា សម្រាប់ការប្រើពាក្យជេរប្រមាថលើមិត្តរួមក្រុម Son Heung-min នៅលើកញ្ចក់ទូរទស្សន៍។
Spurs បានទទួលយកការវិនិច្ឆ័យនេះ ប៉ុន្តែបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងភាពធ្ងន់ធ្ងរនៃការព្យួរនេះ។ ទោះជាយ៉ាងណាក៏ដោយ បណ្តឹងឧទ្ធរណ៍នេះត្រូវបានច្រានចោលបន្ទាប់ពីសវនាការ ហើយ Bentancur នឹងខកខានការប្រកួតជាមួយក្រុម Manchester United ក្នុងពានរង្វាន់ League Cup និង Liverpool ក្នុងក្របខ័ណ្ឌ Premier League។
អតីតខ្សែបម្រើ Juventus រូបនេះអាចលេងក្នុង Europa League ក្នុងអំឡុងពេលបម្រាមរបស់គាត់ ព្រោះការអនុវត្តចំពោះការប្រកួតក្នុងស្រុកប៉ុណ្ណោះ។
អង្គការប្រឆាំងការរើសអើងជាតិសាសន៍ Kick It Out និងមូលនិធិ Frank Soo បានឲ្យដឹងថា ពួកគេបានទទួលរបាយការណ៍បន្ថែមទៀតអំពីការសម្រេចចិត្តរបស់ Tottenham ដើម្បីប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការហាមឃាត់របស់ Bentancur ជាងឧប្បត្តិហេតុដើម។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបានឲ្យដឹងថា ពួកគេសង្ឃឹមថា Spurs ឆ្លុះបញ្ចាំងលើការសម្រេចចិត្តរបស់ខ្លួន ខណៈដែលវគ្គនេះមានការខកចិត្តសម្រាប់អ្នកគាំទ្រជាច្រើន ៕
ដោយ៖ ភារៈ (រូបភាព ៖ BBC)