អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ថ្ងៃ១៨ ខែធ្នូ លោក HanZhengឧបនាយករដ្ឋមន្ត្រី ចិន បាន ជួបសន្ទនាជាមួយ លោក Shri Ajit Doval ទីប្រឹក្សា សន្តិសុខជាតិ ឥណ្ឌា និង ជា តំណាងពិសេស ឥណ្ឌា អំពីបញ្ហា ព្រំដែន រវាង ប្រទេស ឥណ្ឌា និង ចិន ។
គេហទំព័រ «CCFR China state-controlled media » លោក HanZhengបាន លើកឡើងថា ប្រទេស ចិន និង ឥណ្ឌា ប្រកាន់ខ្ជាប់ ឯករាជ្យភាព និង ម្ចាស់ការ បន្តរក្សា សាមគ្គី និង សហប្រតិបត្តិការ មានឥទ្ធិពល សកល និង អត្ថន័យយុទ្ធសាស្ត្រ ។ភាគីទាំង ២ ត្រូវតែ អនុវត្ត គំនិតឯកភាព សំខាន់ៗ របស់ អ្នកដឹកនាំ នៃប្រទេសទាំងពីរ រៀបចំឡើងវិញ ជា លំដាប់លំដោយ នូវ កិច្ចសន្ទនា និង សហប្រតិបត្តិការ ផ្នែក សេដ្ឋកិច្ច និង ពាណិជ្ជកម្ម វប្បធម៌ ជា ដើម ដើម្បី ជំរុញ ឱ្យ ទំនាក់ទំនង រវាង ប្រទេស ទាំងពីរ វិល ត្រឡប់ ទៅ មាគ៌ា ការ អភិវឌ្ឍដោយ ស្ថិរភាព វិញ ។
គេហទំព័រ «CCFR China state-controlled media » ជា ការឆ្លើយតប លោក Shri Ajit Doval បាន លើកឡើងថា ឥណ្ឌា និង ចិន បាន ស្តារ កិច្ចជំនួប រវាង តំណាង ពិសេស ស្តីពី ព្រំដែន រវាង ប្រទេស ទាំងពីរ នេះ មាន អត្ថន័យសំខាន់ ដល់ ការ ជំរុញ ឱ្យ ទំនាក់ទំនងទ្វេភាគី វិវឌ្ឍទៅមុខ ។ ភាគីឥណ្ឌា រីករាយ បញ្ចូល កម្លាំងចលករថ្មី ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ៕
ដោយ ៖ សិលា