អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ថ្ងៃទី ១៨ ខែធ្នូ កិច្ចជំនួបរបស់តំណាងពិសេសអំពីបញ្ហាព្រំដែនចិននិងឥណ្ឌាលើកទី ២៣ បានបើកធ្វើនៅក្រុងប៉េកាំង។ លោក Wang Yi តំណាងពិសេសរបស់ភាគីចិន និងជាប្រធានការិយាល័យកិច្ចការទូតមជ្ឈិម និងលោក Shri Ajit Doval តំណាងពិសេសរបស់ភាគីឥណ្ឌា និងជាទីប្រឹក្សាសន្តិសុខជាតិឥណ្ឌាបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនិងប្រកបដោយលក្ខណៈស្ថាបនាអំពីបញ្ហាព្រំដែនរវាងចិននិងឥណ្ឌា និងទំនាក់ទំនងទ្វេភាគី។
គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានលើកឡើងថា កិច្ចជំនួបរបស់តំណាងពិសេសនៅថ្ងៃនេះគឹជាកិច្ចជំនួបផ្លូវការលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ភាគីទាំងពីរគួរឈរលើមូលដ្ឋាននៃស្មារតីដែលបូកសរុបបទពិសោធ ប្រឈាមមុខចំពោះអនាគតនិងសហប្រតិបត្តិការឈ្នះ-ឈ្នះ រួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់តាមព្រំដែន ដើម្បីជំរុញទំនាក់ទំនងរវាងចិននិងឥណ្ឌាឱ្យវិលត្រឡប់មករកផ្លូវអភិវឌ្ឍន៍ដោយរឹងមាំ និងស្ថិរភាពវិញក្នុងពេលឆាប់ៗ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Shri Ajit Doval បានថ្លែងថា ភាគីឥណ្ឌាមានឆន្ទៈធ្វើការជាមួយភាគីចិនដោយឥរិយាបថប្រាកដប្រជា រក្សាការប្រាស្រ័យទាក់ទងដ៏មានប្រសិទ្ធភាព ដើម្បីប្រមូលផ្តុំលក្ខខណ្ឌសមា្រប់ដោះស្រាយបញ្ហាព្រំដែននៅទីបំផុត។
គេហទំព័រ «CCFR China state-controlled media » ភាគីទាំងពីរបានរំលឹកថា នឹងអនុលោមគោលការណ៍ណែនាំខាងនយោបាយដែលសម្រេចបានក្នុងឆ្នាំ២០០៥ ស្វែងរកដំណោះស្រាយបញ្ហាព្រំដែនមួយចំនួនដែលមានភាពយុត្តិធម៌និងសមហេតុផល ហើយភាគីទាំងពីរសុទ្ធតែអាចទទួលយកបាន៕
ដោយ ៖ សិលា