ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ការចេញមុខមកបញ្ជាក់ពីជំហរបន្តផ្តល់ជំនួយរបស់ចិនជាការវាយបកយ៉ាងចាស់ដៃលើអ្នកសារព័ត៌មានអគតិ = កុំឲ្យចេះតែផ្សាយព័ត៌មានមិនពិត?
២- ជំនួបរវាងសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាជាមួយភារធារីស្ថានទូតសរអា = ជាការធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងសរអាមានលក្ខណៈល្អប្រសើ?
៣- ការស្នើសុំបទពិសោធន៍ស្វែងរកសន្តិភាពពីសម្តេចតេជោ ហ៊ុន សែន = គឺជាការទទួលស្គាល់សម្តេចតេជោ ហ៊ុន សែន ពិតជាស្ថាបនិកសន្តិភាពឲ្យកម្ពុជា?
៤- គ្រាន់តែរៀបការកូនក៏វាសួរថាបានលុយពីណាមក? = ចុះពួកវាដែលរស់នៅសរអាសព្វថ្ងៃវាបានលុយពីណាមកដែរ?
៥- ប្រហែលពួកអាចូលចិត្តទើសការកូនវាផឹកតែចត់ទេមើលទៅ = ចាំឃ្លាំមើលវាដល់វាការកូនវាធ្វើស្អីខ្លះ?
៦- ពួកអាទើសទោះបីការកូនត្រឹមផឹកតែស៊ីស្ករគ្រាប់ = ក៏មិនរួចពីទើសភ្នែកវាដែរ?
៧- ពួកអាទើសអត់អីផ្សាយទេ = ទើបវាយកតែរឿងឯកជនភាពរបស់គេមកផ្សាយនិយាយឌឺដងឲ្យគេ?
៨- ពួកអាទើសអើយបើមិនបានដូចគេគួរកុំទើសគេអី = ពួកឯងនេះបានធ្វើធំ វាជាងគេ លើសគេ១០០ដងទៅទៀត?
៩- រាជរដ្ឋាភិបាលកម្ពុជាខិតខំធ្វើការបម្រើប្រជាជនកម្ពុជានិងជាតិខ្លាំងក្លាណាស់ = តែមិនដែលត្រូវចិត្តពួកអាទើសទេ?
១០- ជើងខ្លាំងបក្សប្រឆាំងត្រូវបណ្តេញចេញពីបក្ស ឥឡូវបានប្រកាសកុំឲ្យសមាជិកគាំទ្របក្សតទៅទៀត = ដល់ពេលខាំគ្នាឯងហើយតើ ដោយសារបរាជ័យគ្រប់ជំហ៊ាន?៕
ដោយ ៖ សិលា