អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៤ វេទិកាស្តីពីកំណែទម្រង់យន្តការដោះស្រាយសំណូមពរ និងពាក្យបណ្តឹងប្រជាពលរដ្ឋដោយទាន់ពេលវេលារបស់ទីក្រុងប៉េកាំង២០២៤ដែល
រៀបចំដោយបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិនអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលក្រុងប៉េកាំងបានសម្ពោធបើក។
គេហទំព័រ «CCFR China state-controlled media » លោកYin Li សមាជិកការិយាល័យនយោបាយនៃគណៈកម្មា
ធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាលេខាបក្សនៃគណៈកម្មាការបក្សកុម្មុនីស្ដក្រុងប៉េកាំងបានថ្លែងសុន្ទរកថាថា មជ្ឈិមបក្សដែលមាន លោក Xi Jinping ជាប្រមុខស្នូលយកចិត្តទុកដាក់
យ៉ាងខ្លាំងចំពោះការងារទីក្រុង រដ្ឋាភិបាលចិនតម្កល់ប្រជាជនជាស្នូលជានិច្ចកាល បន្តបង្កើនកសាងនគរូបនីយកម្មបែបថ្មី ខិតខំប្រឹងប្រែងជំរុញប្រព័ន្ធអភិបាលកិច្ចទីក្រុង និងទំនើបកម្មនៃសមត្ថភាពអភិបាលកិច្ច។ ទីក្រុងប៉េកាំងនឹងខិតខំប្រឹងប្រែង
ដើម្បីផ្តល់សេវាកម្មបម្រើប្រជាជនរបស់ទីក្រុងទំនើប កសាងទីក្រុងឱ្យទៅជាទី ក្រុង លំដាប់អន្តរជាតិលេខ១ដែលគួរឱ្យចង់រស់នៅប្រកបដោយភាពចុះសម្រុងគ្នា។
គេហទំព័រ «CCFR China state-controlled media » ក្នុងអំឡុងពេលជិត៦ឆ្នាំនៃកំណែទម្រង់យន្តការដោះស្រាយសំណូមពរនិងពាក្យបណ្តឹងប្រជាពលរដ្ឋដោយទាន់ពេលវេលា បានទទួលនិងដោះស្រាយ សំណូមពរនិង ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋនិងសហគ្រាស១រយ៥០លានករណី អត្រាដោះ ស្រាយ និងអត្រាពេញចិត្តបានកើនឡើងដល់៩៧%។
គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា ប្រធានបទនៃវេទិកានេះគឺ«ទំនើបកម្មនៃអភិបាលកិច្ចទីក្រុង ដែលតម្កល់ប្រជាជនជាស្នូល។ តំណាងគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេសចំនួនជាង៣១០០នាក់បានចូលរួមវេទិកានេះ៕
ដោយ ៖ សិលា