ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី នាយករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលេីកដំបូង​ បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ​២០២៤នេះ​ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលេីកដំបូង​ បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧​ ដំណេីរការ​ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផង​ និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ហៅកាត់ថា​ ក.អ.ក.​ ឬ​ CDC ត្រូវបានបង្កេីតឡេីងនៅថ្ងៃ៥​ ខែសីហា​ ឆ្នាំ១៩៩៤​ ដែលមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា។ 

ជាលទ្ធផលស្ថិតិគម្រោងវិនិយោគដែលបានអនុម័ត​ ដោយ​ ក.អ.ក.​៖

១/​ ចំនួន​ ២៦៨គម្រោង​ ឆ្នាំ២០២៣​ កេីនដល់ចំនួន​ ៤១៤គម្រោងឆ្នាំ២០២៤​ ស្មេីនឹងកេីនឡេីង​  ១៤៦គម្រោង​ = ៥៤%

២/​ ទុនវិនិយោគ​ ៤,៩២៧លានដុល្លារ​ ឆ្នាំ២០២៣​ កេីនដល់ចំនួន​ ៦,៩០០លានដុល្លារ​ ស្មេីនឹងកេីនឡេីង​ ១,៩៧៣លានដុល្លារ​ =​ ៤០%៕


ចែករំលែក៖