ព័ត៌មានទាន់ហេតុការណ៍៖

សត្វក្តាន់ ឈានដល់ការផុតពូជនៅក្នុងប្រទេសជិតខាង ខណៈដែលមានវត្តមានច្រើននៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សត្វក្តាន់គឺជាប្រភេទថនិកសត្វដែលគួរឱ្យស្រឡាញ់ ដែលធ្លាប់រស់នៅតំបន់ដីសើម និងវាលស្មៅនៅអាស៊ីអាគ្នេយ៍យើងនេះ។ បើតាមអង្គការ WWF កម្ពុជា បានឱ្យដឹងនៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៤ថា មានកត្តាប្រឈមជាច្រើនរបស់សត្វកម្រប្រភេទនេះ ដូចជាការបាត់បង់ទីជម្រក ការធ្លាក់ចុះនៃចំនួនសត្វក្តាន់ និងការបរបាញ់ បានជំរុញឱ្យសត្វក្តាន់ ឈានដល់ការផុតពូជនៅក្នុងប្រទេសថៃ,ឡាវ,វៀតណាម និងចិន។

នៅប្រទេសកម្ពុជា ក៏ត្រូវសន្និដ្ឋានថាបានផុតពូជផងដែរ រហូតដល់មានការរកឃើញឡើងវិញនៃវត្តមានសត្វក្តាន់ នៅខេត្តក្រចេះក្នុងឆ្នាំ ២០០៦ និងខេត្ត កោះកុងក្នុងឆ្នាំ ២០០៨ ដែលបានក្លាយក្តីសង្ឃឹមថ្មីសម្រាប់ការរស់រានមានជីវិតរបស់ពួកគេ។តាមរយៈការស្រាវជ្រាវដែលកំពុង បន្តលើសត្វក្តាន់នៅខេត្តក្រចេះ ចាប់តាំងពីឆ្នាំ ២០២០ អង្គការ WWF កម្ពុជា បានបញ្ជាក់ថា នៅសល់សត្វក្តាន់តិចជាង១០០ ក្បាល។ យើងត្រូវការវិធានការបន្ទាន់ដើម្បីកុំឱ្យប្រភេទសត្វក្តាន់នេះផុតពូជ។

តាមពិតទៅសត្វក្តាន់ទាំងនេះក៏ចូលចិត្តស៊ីស្មៅដែល ងាប់ៗដែរ សត្វទាំងនេះកំពុងរងការគំរាមកំហែងយ៉ាងខ្លាំងផងដែរ ស្នែងរបស់ពួកវាអាចដុះរហូតដល់ប្រវែង១ ម៉ែត្រ ស្នែងជាអាវុធរបស់វាក្នុងពេលប្រយុទ្ធគ្នា ឬក៏ការ ពារខ្លួនចំពោះមុខសត្រូវ។ ក្រៅពីអាវុធលើក្បាលដែលគួរឱ្យញញើតរបស់ពួកវា សត្វក្ដាន់មានរូបរាងស្លូតបូតគួរឱ្យស្រឡាញ់។ ជើង និង ដងខ្លួនស្តើងស្រឡូនរបស់ពួកវា ធ្វើឱ្យពួកវាមានភាពរហ័សរហួន និងគួរឱ្យកត់សម្គាល់។

គួរបញ្ជាក់ថាសត្វក្តាន់ប្រភេទពូជសត្វពិសេសនេះ មានដើមកំណើតនៅតំបន់ជាច្រើនក្នុងទ្វីបអាស៊ីហើយបច្ចុប្បន្ននេះវាត្រួវបានគេរកឃើញនៅក្នុងប្រទេសកម្ពុជា ឡាវ,មីយ៉ាន់ម៉ា,ចិន និងប្រទេសឥណ្ឌា។

អង្គការ IUCN បានចុះបញ្ជីសត្វក្តាន់ ជាប្រភេទសត្វជិតផុតពូជ ដែលភាគច្រើនបណ្តាលមកពីការប្រមាញ់ដោយចង់បានស្នែងដែលគួរឱ្យចាប់អារម្មណ៍របស់ពួកវា។ អនាគតរបស់សត្វក្តាន់គួរឱ្យចាប់អារម្មណ៍ទាំងនេះ ពឹងផ្អែកលើការការពារពួកវា ពីគ្រោះថ្នាក់និងធានាថា ពួកវាមានជម្រកដើម្បីធំធាត់៕

ដោយ៖ ភារៈប្រភព៖ WWF Cambodia


ចែករំលែក៖