មានវិវាទជាមួយចិនបានបង្ហាញការពេញ ចិត្តយ៉ាងខ្លាំងសម្រាប់វត្តមានរបស់អាមេ
រិកនៅតំបន់សមុទ្រចិនភាគខាងត្បូងដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសេរីភាព
ចរាចរណ៍នៅក្នុងដែនសមុទ្រអន្តរជាតិ និងដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិននៅក្នុង
តំបន់។
មុនពេលធ្វើដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំង ហ្រ្វង់ស័រ ហូឡង់ នៅវៀតណាមនាខែកញ្ញាខាងមុខលោកប្រធានាធិបតី Tran Dai Quang បានថ្លែង ប្រាប់ថា វៀតណាមសូមគាំទ្រទាំងស្រុងចំពោះកិច្ចសហប្រតិបត្តិការពីប្រទេសបារាំងនិងបណ្តាប្រទេសដទៃទៀតនៅក្នុងដំណើរការរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់និងនៅសមុទ្រចិនខាងត្បូង។ ប្រធានាធិបតី វៀតណាមបានថ្លែងបញ្ជាក់ទៀតថា សហប្រតិបត្តិការអន្តរជាតិនោះគឺមានគោលដៅដើម្បីធានាឱ្យបាននូវសន្ដិសុខនិងសេរីភាពក្នុងការធ្វើចរាចរណ៍តាមសមុទ្រ និងអាកាស។
គំនិតស្នើសុំជំនួយពីសហគមន៍អន្តរជាតិនៅក្នុងតំបន់ជាប់ជម្លោះធ្លាប់ត្រូវបានស្នើឡើងរួចទៅហើយកាលពីខែមិថុនាកន្លងទៅដោយលោក Jean-Yves Le Drian រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង ។ លោកស្នើសុំឲ្យមានការដើរយាមល្បាតនៅក្នុងតំបន់ជាប់ជម្លោះពីសំណាក់បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ។ ចំណែកលោក John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិកវិញ កាលពីចុងខែកក្កដាកន្លងមកនាដំណើរ
ទស្សនកិច្ចនៅហ្វុីលីពីនបានថ្លែងថាទីក្រុងវ៉ាស៊ីនតោនចង់ចៀសវាងការប្រឈមមុខដាក់គ្នានៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ តែវ៉ាស៊ីនតោនសុំស្នើជួយដែរដើម្បីរកការដោះស្រាយអធិករណ៍នៅសមុទ្រចិនខាងត្បូងនេះ។
សមុទ្រចិនភាគខាងត្បូងកំពុងតែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែការធ្វើសមយុទ្ធរវាងចិននឹងប្រទេសរុស្ស៊ីក៏ដូចជាសមយុទ្ធឯកតោភាគីរបស់ចិន ក្នុងការ
បង្ហាញពីកម្លាំងគំរាមកំហែងដល់ប្រទេស ដែលមានវិវាទ។ ទន្ទឹមនឹងនោះចិនក៏បានស្នើដល់ប្រទេសមហាអំណាចកំុជ្រៀតជ្រែកចូលក្នុងវិបត្តិរវាងចិននឹងប្រទេសជិតខាង។
កន្លងមករដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Liang Guanglie បានអំពាវនាវ ដល់ពលរដ្ឋនៅទូទាំងប្រទេសបានត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូនៅដែនសមុទ្រ។ លោកបញ្ជាក់ទៀតថា ការប៉ះទង្គិចដោយអាវុធអាចនឹងកើតមានឡើងគ្រប់ពេលវេលា។
អ្នកឯកទេសអាមេរិកលោក James Holmes ព្រមានថា រដ្ឋាភិបាលទីក្រុងម៉ានីល ទីក្រុងហាណូយនិងវ៉ាស៊ីនតោនមិនត្រូវចាត់ទុកការប្រកាសនោះជាការគំរាមកំហែងឲ្យសោះ ពីព្រោះវាអាចកើតឡើងគ្រប់ពេលវេលា ។
ចិនបានប្រកាសពីដែនអធិបតេយ្យមិនអាចប្រកែកបាននៅដែនសមុទ្រដែលគ្រប់គ្រងរហូតដល់ទៅ៩០ភាគរយនៃតំបន់សមុទ្រចិនភាគខាងត្បូង។ ប្រទេសដែលមានអំណាចខ្លាំងដូចជាចិនគឺមិនអនុញ្ញាតឲ្យប្រទេសតូចតាចអាចធ្វើអ្វីតាមតែចិត្ត បានឡើយហើយចិននឹងប្រែក្លាយដែន សមុទ្រទាំងនោះទៅជាកម្មសិទ្ធិរបស់ខ្លួនដោយស្វ័យប្រវត្តិទោះតាមរូបភាពណាក៏ដោយ។
ទាំងនោះហើយបានជាអ្នកឯកទេសអាមេរិកដែលជាអ្នកការពារសេរីភាពចរា ចរណ៍នៅដែនសមុទ្រត្រូវតែចាប់អារម្មណ៍បំផុតនូវសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិចិន។ ប្រទេសក្នុងតំបន់ ដែលមានវិវាទជាមួយចិនក៏ត្រូវគិតគូរឲ្យបានល្អិតល្អន់ពេលសង្គ្រាមកំពុងតែជិតមកដល់ហើយនោះ។
ជាការពិតណាស់រយៈពេលកន្លងមកបានបង្ហាញយ៉ាងច្បាស់ថា ចិនប្រាកដជា មិនគោរពទៅតាមច្បាប់អន្តរជាតិនោះឡើយ។ ក្រោយតុលាការអាជ្ញាកណ្តាលប
ានសម្រេចឲ្យចិនចាញ់ក្តីសំណុំរឿងសមុទ្រ ចិនភាគខាងត្បូង តែចិននៅតែបន្តសកម្មភាពដូចដើមហើយថែមទាំងផ្គើនខ្លាំងជាងមុនទៅទៀត ។ រយៈពេលជាង២ទសវត្សកន្លងមកចិនបានចំណាយប្រាក់ជាច្រើនសម្រាប់ពង្រឹងវិស័យយោធាហើយដល់ពេលវេលាដែលចិនត្រូវតែប្រើប្រាស់ដើម្បីទាញយកផលប្រយោជន៍របស់ខ្លួនមកវិញហើយ។
ការប្រកាសឲ្យពលរដ្ឋត្រៀមធ្វើសង្គ្រាម បរមាណូកើតឡើងក្រោយពេលដែលចិនបានចាប់ផ្តើមធ្វើសមយុទ្ធស្តីពីសន្តិសុខបរមាណូជាលើកដំបូងក្នុងគោលដៅទប់
ទល់នឹងការវាយបកវិញដោយបរមាណូឲ្យបានទាន់ពេលបំផុត៕ ម៉ែវ សាធី