ភ្នំពេញ ៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់មេត្តាជ្រាបថាព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» នឹងប្រារព្ធ ឡើងចាប់ពីម៉ោង៣:០០នាទីរសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសកល២០២៥។ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់ រវើកជាមួយនឹងការបង្ហាញវិសេសភាពនៃ «អត្តសញ្ញាណ» ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះនិងការលើកតម្កើន “មោទនភាព» ក្នុងភាពជាប្រជាជាតិមួយ។ ព្រឹត្តិការណ៍ «សាទរកម្ពុជា” ជា ការអបអរសាទរនូវគុណតម្លៃរួមគ្នាដើម្បីបង្ហាញ មោទនភាព ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គមសេដ្ឋ កិច្ចកម្ពុជាជាមួយការរក្សាបាននូវ «អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន និង «ការអបអរសាទរ» ដល់ការ រួមរស់ជាមហាគ្រួសារខ្មែរតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកាសង្គម គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋាន បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួនក្រោម “ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម។
អាស្រ័យដូចបានជម្រាបជូនខាងលើ គណៈកម្មការរៀបចំ សូមគោរពជូន អស់លោក លោកស្រី អ្នកនាង កញ្ញា ជាអ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមផ្សព្វផ្សាយទៅកាន់សាធារណៈ ជនឱ្យបានទូលំទូលាយ ដើម្បីចូលរួមព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» អបអរសាទរឱ្យ បានច្រើនកុះករ។
សម្រាប់ព័ត៌មានបន្ថែម និងចុះឈ្មោះចូលយកព័ត៌មាន សូមទំនាក់ទំនងមកកាន់៖ ០៩៥ ៣២៧ ១៩៤ ឬ ០៩៣ ៦៥៤ ៦០៤ (ផុតកំណត់ចុះឈ្មោះចូលយកព័ត៌មានត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២៖០០នាទីរសៀល) ៕
ដោយ ៖ សិលា