ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ជំនាញ​ បន្តផាកពិន័យលើយានយន្តល្មើសចំនួន ៩៧គ្រឿង តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​នៅទូទាំងប្រទេសកម្ពុជា​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ រកឃើញយានយន្តល្មើសចំនួន ៩៧គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ ។ 

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ១៥៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៣៨គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៧០គ្រឿង និងម៉ូតូ ៦៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៩៧គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៥៤គ្រឿង និងម៉ូតូ ៤៣គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ៣០ ថ្ងៃ ពីថ្ងៃទី១-៣០ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១២,៩០១គ្រឿង, រថយន្តធំ ២០៣គ្រឿង, រថយន្តតូច ៤,៦១១គ្រឿង, ម៉ូតូ ៨,០៨៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩,៧២៤គ្រឿង, រថយន្តធំ ១២៩គ្រឿង, រថយន្តតូច ៣,១៦៨គ្រឿង និងម៉ូតូ ៦,៤២៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ​៖ តារា​


ចែករំលែក៖