កីឡាករ Liam Delap និង Omari Hutchinson បានស៊ុតបាល់បញ្ចូលទីម្នាក់១គ្រាប់ជួយឲ្យក្រុមម្ចាស់ផ្ទះ Ipswich Town បានបញ្ចប់ការរង់ចាំជិត២៣ឆ្នាំដើម្បីឈ្នះការប្រកួត Premier League នៅ Portman Road ជាមួយនឹងជ័យជម្នះ ២-០ លើ Chelsea កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ធ្នូនេះ។
ចាប់តាំងពីខែមេសា ឆ្នាំ២០០២ និងការទទួលជ័យជម្នះ ១-០ លើក្រុម Middlesbrough បានធ្វើឱ្យ Ipswich អបអរភាពជោគជ័យក្នុងផ្ទះក្នុងក្របខ័ណ្ឌកំពូលអង់ក្លេស ប៉ុន្តែជ័យជម្នះនៅពេលនេះបាននាំខ្លួនពួកគេឡើងឈរនៅលេខរៀងទី១៨ជាមួយនឹងជ័យជម្នះដ៏ស្វិតស្វាញ និងបានផ្តល់ឱ្យក្រុម Chelsea នូវក្តីសង្ឃឹមមួយផ្សេងទៀត។
ការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី១២ របស់ Delap និងការស៊ុតបញ្ចូលទីយ៉ាងល្អនៅនាទីទី៥៣ពីអតីតកីឡាករ Chelsea ឈ្មោះ Hutchinson បានបង្កើតសម្រាប់ការបញ្ចប់ដ៏ល្អឥតខ្ចោះរហូតដល់ឆ្នាំដ៏គួរឱ្យរំភើបសម្រាប់ក្លិបដែលត្រូវបានឡើងមកកាន់លីកកំពូលកាលពីរដូវកាលមុន។
ផ្ទុយទៅវិញការបរាជ័យសម្រាប់ Chelsea បានធ្វើឱ្យពួកគេទទួលបាន១ពិន្ទុពីការប្រកួតក្រៅដីចំនួន៣លើកចុងក្រោយរបស់ពួកគេ ហើយធ្លាក់មកចំណាត់ថ្នាក់លេខ៤ដែលចាញ់១០ពិន្ទុតាមពីក្រោយក្រុម Liverpool និងបានលេងមួយប្រកួតច្រើនជាង។
ក្តីសង្ឃឹមរបស់ក្រុមម្ចាស់ផ្ទះត្រូវបានលើកឡើងភ្លាមៗជាមួយនឹងការទទួលបានបាល់ប៉េណាល់ទី ខណៈដែលការបញ្ជូនបាល់របស់ Leif Davis ទៅឲ្យ Delap ហើយបានប៉ះជាមួយអ្នកចាំទី Filip Jorgensen របស់ Chelsea ត្រូវអាជ្ញាកណ្តាលផ្តល់បាល់ពិន័យប៉េណាល់ទីតែម្តង ដែលនេះជាបាល់ប៉េណាល់ទីដំបូងរបស់ Ipswich នៃរដូវកាលលីក។
ក្រុមតោខៀវក៏មានឱកាសផងដែរ នៅពេលដែល Joao Felix ស៊ុត១គ្រាប់នៅក្រៅសំណាញ់ទី និងជាមួយនឹងការប្រឹងប្រែងនៅនាទីទី២៤។ Cole Palmer ក៏មានឱកាសដែរ គឺបានវាយបកចំគោលដៅ២ដង ដោយការទាត់បាល់ហ្វ្រីឃីក។ អ្នកចាំទី Ipswich ក៏បានបដិសេធការស៊ុតចំគោលដៅរបស់ Palmer នៅជិតចុងបញ្ចប់នៃតង់ទីមួយ។
កីឡាករ Hutchinson ដែលបានផ្ទេរពី Chelsea ទៅ Ipswich ក្នុងកិច្ចព្រមព្រៀងតម្លៃ២០លានផោន មុនពេលចាប់ផ្តើមរដូវកាលនោះ ដោយបានរករកគ្រាប់ទី២ជាមួយនឹងការបញ្ជូនបាល់យ៉ាងល្អរបស់ Liam Delap ធ្វើឲ្យចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Ipswich ទទួលបាន៣ពិន្ទុពីក្រុមខ្លាំង Chelsea ក្នុងលទ្ធផល ២ទល់០៕
ដោយ៖ ភារៈ(រូបភាព ៖ BBC)