ព័ត៌មានទាន់ហេតុការណ៍៖

២សប្តាហ៍មុនឆ្លងឆ្នាំ មន្រ្តីបន្តផ្តល់សេវាអត្តសញ្ញាណកម្មជូនពលរដ្ឋជាង៣ម៉ឺនសេវា!

ចែករំលែក៖

ភ្នំពេញ ៖ គិតពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ មន្រ្តីអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាលិខិតឆ្លងដែន លិខិតធ្វើដំណើរ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋបានសរុបជាង៣ម៉ឺនសេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ 

លោកបណ្ឌិត បានលម្អិតដោយសង្ខេបថា ក្នុងចំណោមសេវាទាំងនោះ សេវាលិខិតឆ្លងដែនមានជាង១ម៉ឺនក្បាល លិខិតធ្វើដំណើរជាង២ពាន់ក្បាល សៀវភៅស្នាក់នៅជាង៣ពាន់ក្បាល សៀវភៅគ្រួសារជាង៣ពាន់ក្បាល និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានជាង៩ពាន់សន្លឹក។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់អាទិភាពខ្ពស់លើការពង្រឹងគុណភាពសេវាសាធាណៈ។ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់ចេញគោលការណ៍ណែនាំ តាមដាន និងតម្រង់ទិសជាប្រចាំដើម្បីធានាផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕

ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ


ចែករំលែក៖