ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានចេញអនុក្រឹត្យ ស្តីពីការកែសម្រួល និងការដំឡើងប្រាក់បំណាច់មុខងារប្រចាំខែ របស់ឧបការីកម្រិតទី៤ ទី៥ និងទី៦ នៃអង្គភាពប្រឆាំងអំពើពុករលួយ ដោយត្រូវបានដំឡើងដូចខាងក្រោម៖
– ឧបការីកម្រិតទី៤ ពីចំនួន១ ១៥២ ៥០០ (មួយលានមួយសែនប្រាំម៉ឺនប្រាំពីរពាន់ប្រាំរយ)រៀល ទៅ១ ១៩២ ៥០០ (មួយលានមួយសែនប្រាំបួនម៉ឺនពីរពាន់ប្រាំរយ) រៀល
– ឧបការីកម្រិតទី៥ ពីចំនួន១ ១០២ ៥០០ (មួយលានមួយសែនពីរពាន់ប្រាំរយ)រៀល ទៅ១ ១៤២ ៥០០ (មួយលានមួយសែនបួនម៉ឺនពីរពាន់ប្រាំរយ)រៀល
– ឧបការីកម្រិតទី៦ ពីចំនួន ១០ ៧២ ៥០០ (មួយលានប្រាំពីរម៉ឺនពីរពាន់ប្រាំរយ)រៀល ទៅ១ ១១២ ៥០០ (មួយលានមួយសែនមួយម៉ឺនពីរពាន់ប្រាំរយ)រៀល។
គួរបញ្ជាក់ផងដែរថា ការដំឡើងប្រាក់បំណាច់មុខងារប្រចាំខែនេះ ត្រូវអនុវត្តចាប់ពីរថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ៕
ដោយ ៖ សិលា